បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយសារតែ ខឹងប្រពន្ធមិនព្រមឲ្យម្តងទៀត"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយសារតែ ខឹងប្រពន្ធមិនព្រមឲ្យម្តងទៀត"

ភ្នំពេញ ៖ កាលពីរព្រលឹម ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២  ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួន ជាប់នឹងរបងផ្ទះប្រជាពលរដ្ឋ បង្កឲ្យានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ក្នុងភូមិព្រៃកុត សង្កាត់កំបូល ខណ្ឌកំបូល  រាជធានីភ្នំពេញ ។

សពចនរងគ្រោះមានឈ្មោះ ថន សុវណ្ណនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខV4 ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិថ្លុកវាយ២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធ ឈ្មោះ គង់ ណារី អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានកូនប្រុសម្នាក់ ក្នុងបន្ទុក ។
<ជនរងគ្រោះ មានបញ្ហាសតិ តាំងពីតូចមកម្ល៉េះ ដោយសារកាលពីពីក្មេង ទៅរកជីកក្តាម ត្រូវបានបងប្អូនកាប់រន្ធក្តាម ត្រូវចំក្បាល ទើបមានបញ្ហាសតិមកដល់ពេលបច្ចប្បន្ននេះ។
ប្រភពពីប្រពន្ធជនរងគ្រោះបាមឲ្យដឹងថា កាលពីរថ្ងៃទី២៥កន្លងទៅ ប្តីរបស់គាត់ខឹងឈ្លោះជាមួយប្រពន្ធម្តងហើយ ដេកបែកគ្នា៣ថ្ងៃ លុះមកដល់រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះ បានត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ លុះដល់ព្រលប់ថ្ងៃដដែល សុំប្រពន្ធរួមដំណេកបានម្តងហេីយក៏ សុំម្តងទៀតតែ ខាងប្រពន្ធមិនព្រម ព្រោះគិតយល់ថាប្តីមានជម្ងឺផង ខ្លាចបាក់កម្លាំង តែផ្ទុយទៅវិញ ប្តី ខឹង ប្រពន្ធ លួងមិនស្តាប់ ប្រាប់ឃាត់ ឲ្យនៅក្នុងបន្ទប់មិនព្រម នៅវេលាព្រលប់ បែរជាដើរចាកចេញទៅបាត់ មិនដឹងទៅណា ប្រពន្ធដើររកក៏មិនឃើញ ស្រាប់តែនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ពលរដ្ឋរត់ទៅប្រាប់ថា ប្រទះឃើញជនរងគ្រោះដែលជាប្តីរបស់ខ្លួន.ច.ង.ក.សម្លាប់ខ្លួនទៅវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះមកដល់ពិនិត្យ ធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យរួចរាល់ ប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី  ៕
Previous Post Next Post