បុករ:ជាច្រើនតង់ បង្ករដោយរថយន្តមួយគ្រឿង ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-1415 សមត្ថកិច្ចឆែកឆេរ ឃើញសុទ្ធតែគ្រឿងញៀន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុករ:ជាច្រើនតង់ បង្ករដោយរថយន្តមួយគ្រឿង ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-1415 សមត្ថកិច្ចឆែកឆេរ ឃើញសុទ្ធតែគ្រឿងញៀន"

ភ្នំពេញ៖ សមត្ថកិច្ច​បានដាក់កម្លាំងចុះឆែករថយន្តមួយគ្រឿងដែលមានស្លាកលេខខេមរភូមិន្ទ​ បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះទៅលើរថយន្ត​ ២គ្រឿង​ នៅវាលស្បូវ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង​ ១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលជាម្ចាស់រថយន្ត តូយូតាព្រូស ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ2AL-1235 បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បានធ្វើដំណើរឆ្លងផ្លូវចេញពីក្លោងទ្វារសំណង់លំនៅដ្ឋានវាលស្បូវ​ ឆ្លងទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្នំពេញ ស្រាប់តែត្រូវរថយន្តបង្កបើកបរក្នុងល្បឿនលឿនមកបុករថយន្តរបស់ខ្លួនពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកខាងឆ្វេង។
ចំណែកភាគីរងគ្រោះម្ខាងទៀត ដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ​ 2H-7699 រួមដំណើរជាមួយជនបរទេស​ ប្រុសស្រី២នាក់ បានឲ្យដឹងថា​មុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច តាមពីក្រោយរថយន្តរងគ្រោះទី១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកបរលឿន ក្នុងទិសដៅពីលិចមកកើត បញ្ជ្រាសទិសគ្នា រេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ភ័យពេកគាត់ក៏បានបួងចង្កូតមកស្តាំ តែមិនផុត ត្រូវរថយន្តបង្កបុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត ភ្លាមៗនោះគាត់បានព្យាយាមឃាត់ម្ចាស់រថយន្តបង្ក ឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ នាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា​ រថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌ទ្រេអ៉ី ពាក់ផ្លាកលេខខេមរភូមិន្ទ02 2-1415 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត គោលបំណងចេញពីទីក្រុងភ្នំពេញ ។
បន្ទាប់ពីបង្កគ្រោះថ្នាក់រួច ជនទាំងពីរបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿងមកទទួល។
ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋាន រួមទាំងកម្លាំងជំនាញប្រដាប់នូវអាវុធគ្រប់ដៃ ចុះមកឆែករថយន្តបង្កខាងលើ និងបានដកហូតកេសមានបិតស្កុតជុំវិញ ចំនួន​ ៦កេស សង្ស័យជាសារធាតុញៀន រួមទាំងរថយន្តបង្ក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត៕អត្ថដោយឌីយ៉ាម៉ង
Previous Post Next Post