ប្រទះឃេីញសពស្ត្រីម្នាក់ដេកស្លាប់ក្នុងទឹកស្រែ​ សង្ស័យករណីឃាតកម្មប្លន់យកគ្រឿងអលង្កានិងលុយ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រទះឃេីញសពស្ត្រីម្នាក់ដេកស្លាប់ក្នុងទឹកស្រែ​ សង្ស័យករណីឃាតកម្មប្លន់យកគ្រឿងអលង្កានិងលុយ"

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់ផ្កាប់មុខក្នុងទឹកស្រែ សង្ស័យថាជាករណីឃាតកម្មប្លន់យកគ្រឿងអលង្កានិងលុយមួយចំនួន ។

ហេតុកានេះបានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិក្រាំង ព្រំប្រទល់ភូមិសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។
​យោងតាមសាច់ញាតិបានឲ្យដឹងថា​ សាកសពស្ត្រីខាងលើមានឈ្មោះ ម៉ៅ អិត អាយុ ៥៨ ឆ្នាំ មុខរបរកសិករ​ ស្នាក់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា​ មុនពេលកើតហេតុ វេលាព្រឹកព្រលឹមគាត់បានជិះកង់ទៅមើលទឹកស្រែមិនឆ្ងាយពីភូមិប៉ុន្មានទេ ដោយជាប់ខ្លួនមានក្រវិល ចិញ្ជៀន និងលុយ៤០មុឺនរៀល ស្រាប់តែដល់វេលាម៉ោងជាង៧ព្រឹកក៏មានបុរសពីរនាក់ជាកសិករដូចគ្នាបានធ្វើដំណើរឆ្លងកាត់ផ្លូវកន្លែងកើតហេតុ ក៏ប្រទះឃើញកង់នៅកណ្តាលផ្លូវឬឯស្ត្រីរងគ្រោះបានផ្កាប់មុខក្នុងទឹកស្រែក្បែរនោះ ភ្លាមៗពួកគេបានស្រង់ស្ត្រីនោះឡើងព្យាយាមធ្វើចលនាដើម្បីសង្គ្រោះតែអកុសលគាត់បានស្លាប់បាត់ទៅហើយ។ ប្រភពដដែរបន្តថាដោយបុរសទាំងពីរបានស្គាល់ស្ត្រីរងគ្រោះខាងទើបទូរស័ព្ទប្រាប់ប្តីនិងកូនៗរបស់ស្ត្រីរងគ្រោះ រួមនិងប្តឹងសមត្ថកិច្ចចុះមកមើល។
​ក្រោយទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងសមត្ថកិច្ចប៉ុស្តិរដ្ឋបាលទៀន​ សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដង្កោ​ រួមនិងក្រុមជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ។
​ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានឲ្យដឹងថា​ ពិតជាមានករណីស្ត្រីម្នាក់ដេកស្លាប់ក្នុងវាលស្រែប្រាដកមែន ហើយបានបាត់ចិញ្ជៀនមួយគូរ(៣ជីមាស) ក្រវិលមួយគូរ(១ជីមាស)និងលុយ៤០មុឺនរៀល ។ មកទល់ពេលនេះកម្លាំងជំនាញរបស់អធិការខណ្ឌដង្កោកំពុងពិនិត្យភិនភាគតាមកាំមេរាទៅលើម៉ូតូមួយគ្រឿងដែលជិះចូលកន្លែងកើតហេតុ។
បន្ទាប់ពីធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យជំនាញ និង លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាកាស្លាប់របស់ឈ្មោះ ម៉ៅ អ៉ិត (សព) គឺស្លាប់ដោយសារការថប់ដង្ហើម(ឈ្លក់ទឹក) ដោយជនសង្ស័យធ្វើសកម្មភាពចាប់ដើមដៃឆ្វេងសង្កត់កក្នុងទឹកបណ្តាលអោយឈ្លក់ទឹកស្លាប់)។  បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី ចំពោះករណីខាងលើសមត្ថកិច្ចកំពុងស្រាជ្រាវបន្ត ៕
Previous Post Next Post