ខេត្តកោះកុង÷ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីរមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៌មានដែរ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះដូចជា(កោះស្នេហ៍)គឺជាសម្បត្តិធនធានធម្មជាតិ មានអាយុកាលរាប់រយឆ្នាំ ដែលបន្សល់ទុកពីដូនតាយើង កំពុងតែបំភ្លេចបំផ្លាញពីអ្នកមានលុយមានអំណាច នឹង ងារជាឧកញ៉ា ផងដែរ។
យោងតាមប្រព័ត៌មានពីប្រជាពលរដ្ឋនិងមន្ត្រី..សុំមិនបញ្ចេញឈ្មោះបានផ្ដល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី២១ ខែខែវិច្ឆិកា ឆ្នាំ ២០២២ថា (កោះស្នេហ៍) ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ កំពុងរងនូវនៅការបំភ្លេចបំផ្លាញ ក្រោមស្នាដៃអ្នកមានលុយមានអំណាច និងមានងារជាឧកញ៉ានៅក្នុងទឹកដីខេត្តកោះកុង កំពុងតែធ្វើឲ្យមហាជនហួសចិត្ត ដោយប្រើម៉ាស៊ីនបូមខ្សាច់ចំនួន៤ គ្រឿងបូមខ្សាច់ពីក្នុងព្រែកយកមកដាក់លើដីមាត់ព្រែកក្លាយជាទីវាលខ្សាច់ដ៏ធំនៅលើ(កោះស្នេហ៍) ស្ថិតក្នុងភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងសួរទៅលោកចៅសង្កាត់ស្ទឹងវែង លោកបានប្រាប់ថាទីតាំងបូមខ្សាច់ខាងលើនោះ មានពីរកន្លែង មានមួយកន្លែងមានច្បាប់មួយកន្លែងទៀតមិនទាន់មានច្បាប់នោះទេ កន្លែងដែលមិនទាន់មានច្បាប់កន្លងមកអាជ្ញាធរធ្លាប់ចុះទៅណែនាំឲ្យសុំច្បាប់ផងដែរ តែបុគ្គលខាងលើនៅតែផ្គើននិងច្បាប់ចាំគាត់ឲ្យអាជ្ញាធរចុះទៅណែនាំទៀត។រករណីនេះមហាជនបានដាក់ការសង្ស័យទៅលើលោក ពេជ្រ សុីយ៉ុន ប្រធានមន្ទីរ៉ែនិងថាមពល ហេតុអ្វីបានជារក្សាភាពស្ងាត់ស្ងៀម រួមទាំងអាជ្ញាធរថ្នាក់ខេត្តដោយមិនមានវិធានការឬចំណាត់ការអ្វីទាល់តែសោះ ទុកឲ្យបុគ្គលមានអំណាចធ្វើតាមតែអំពើចិត្ត ដូចជាប្រទេសខ្មែរគ្មានច្បាប់សោះអញ្ចឹង ហើយពួកគាត់ក៏បន្តឆ្ងល់ថា បើអ្នកតូចតាចហ៊ានធ្វើបែបនេះច្បាស់ជាប់គុកឥឡូវហ្នឹង តែនេះជាអ្នកមានអំណាច ហើយក៏មានការឲ្យដៃពីឧកញ៉ាម្នាក់ ដែលមានប្រពន្ធជាអ្នកមានអំណាចក្នុងសាលាខេត្តទៅហើយ គេខ្លាចអ្វីទៀត។រឿងអាស្រូវជាច្រើនក្នុងខេត្តកោះកុងតែងតែប្រើរូបភាព អាជ្ញាធរចុះបិទឬក៏ផ្អាកមិនឲ្យដំណើរការ បានតែរយៈពេលខ្លី ឬហៅថា (មួយចំអិនកំពឹស) ស្ងាត់ៗក៏ដំណើរការវិញ មិនដែលរកឃើញម្ចាស់ទីតាំងឡើយ មកកាត់ទោសឬក៏កែតំរូវនៅសកម្មភាព ដែលបានធ្វើ ឱ្យទៅជាសភាពដើមវិញបានឡើយ។ករណីខាងលើនេះពលរដ្ឋ និងអង្គការសង្គមស៊ីវិល ស្នើសុំដល់ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះទប់ស្កាត់ឱ្យទាន់ពេលវេលាផងទាន បើពុំដូច្នោះទេ(កោះស្នេហ៍)និងបាត់រូបរាងក្រោមស្នាដៃអ្នកមានលុយមានអំណាចនិងងារជាឧកញ៉ា ជក់ជាមិនខាន។អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះ គ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផង និងជាសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗឲ្យលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោម ដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្ម កាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរ មិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។ពាក់ព័ន្ធនឹងការចុះផ្សាយអង្គភាពសារព័ត៌មានយើងខ្ញុំ សូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការតាមរបបសារព័ត៌មាន សូមអរគុណ៕









