ល្បែងសុីសង​ ប្រភេទ​ហ្គេម​បាញ់ត្រី​ លំដាប់កាស៊ីណូ កំពុងបេីកទទួលក្រុមអ្នកញៀនល្បែង​ យ៉ាង​រលួន​មិនរំខាន​ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ល្បែងសុីសង​ ប្រភេទ​ហ្គេម​បាញ់ត្រី​ លំដាប់កាស៊ីណូ កំពុងបេីកទទួលក្រុមអ្នកញៀនល្បែង​ យ៉ាង​រលួន​មិនរំខាន​ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​"

ខេត្តកណ្ដាល៖ សមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឲ្យចុះបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង ។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរក្នុងក្នុងស្រុកកោះធំ ក៏កំពុងសកម្ម ចុះបង្ក្រាបដូចគ្នា ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជា ដែលមានទីតាំងនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលនៅតែបើកលេងជាធម្មតា ហាក់មិនរំខានដល់សមត្ថកិច្ច ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមក គ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្ត ឬទិញអីវ៉ាន់នៅព្រំដែនវៀតណាម កម្ពុជាស្រុកកោះធំដែលជាទីប្រជុំជនសម្បូរទៅដោយភ្ញៀវទេសទេសចរណ៍មកលេងខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យ ដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។
ជាក់ស្ដែងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើ កំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយ ជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែរទាក់ទងទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលស្រុកកោះធំ និងលោកអធិការស្រុកកោះធំ មិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួន មានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួនក្នុងបរិវេណកាស៊ីណូCasino Dragon ទីប្រជុំជនព្រុំដែនវៀតណាមកម្ពុជា ក្នុងស្រុកក៏ធំ។
ប្រជាពលរដ្ឋស្នើសុំដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។
Previous Post Next Post