សូមចូលរួមរំលែកទុក្ខផង! លោកស្រីអធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២ ត្រូវបារថយន្តបែនដឹកដី បុ..ក.ស្លា...ប់យ៉ាងអាណោចអាធម៍"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សូមចូលរួមរំលែកទុក្ខផង! លោកស្រីអធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២ ត្រូវបារថយន្តបែនដឹកដី បុ..ក.ស្លា...ប់យ៉ាងអាណោចអាធម៍"

ភ្នំពេញ ៖​  ពិតជាអាសូរណាស់ លោកអើយ កញ្ញា គង់ គន្ធា អធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២ម្នាក់ ត្រូវបានរថយន្តបែនដីដឹក ដែលរយ៉ែចុះឡើងនៅផ្លូវក្នុងបុរី ចេញមកលឿនបាំងនឹងរថយន្តស្ទូច មកបុកនឹងកិនកញ្ញា គង់ គន្ធា អធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងព្រឹក កាលពីវេលាម៉ោង ៦ជិត៧ព្រឹក ថ្ងៃទី១៤  ខែមករា ឆ្នាំ២០២៣នេះ នៅក្នុងបុរីហាយធិច  ក្នុងភូមិជម្ពុះក្អែក២ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3E-1032  បានអកហ្សឺជាមួយរម៉ក ទើបចាប់ហ្វ្រាំងឈប់ រួចរយ៉ែចុះឡើងនៅផ្លូវក្នុងបុរីនេះ បត់ក្បាលចេញមក ដោយបាំងនឹងរថយន្តស្ទូចមួយគ្រឿងទៀត ស្រាប់តែជ្រុលបុក  ម៉ូតូZoomer-X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GL-9475 និងកិន ជនរងគ្រោះ ដែលជាអធិការរងខណ្ឌច្បារអំពៅ  ព្រះនាមកោះរិទ្ធ០២ កំពុងឈរ ស្លាប់យ៉ាងរន្ធត់តែម្តង និងបែកទាំងមួកសុវត្ថិភាព ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោល នៅសល់តែរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុ គេឃើញកម្លាំងចម្រុះ ក្រោមការដឹកនាំដោយលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះមកពិនិត្យ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ ដើម្បីតាមឃាត់ខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់។
បច្ចុប្បន្នសពជនរងគ្រោះបន្ទាប់ពីធ្វើកំណត់ហេតុនិងកោសល្យវិច្ច័យរួចរាល់ ត្រូវបានប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ! សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពដែលបាត់បង់មនុស្សជាទីស្រឡាញ់៕ 
Previous Post Next Post