ភ្នំពេញ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះលី សុភា អាយុ៥៤ឆ្នាំ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ មានជំងឺប្រចាំកាយ(សរសៃប្រសាទ)។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១និង៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គេបានឃេីញបុរសជាប្តី បានកាន់ដែកបំពង់ទីប មួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញ ក៏ឡេីងទៅលេីឡៅតឿ ស្រាប់តែឃេីញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាម ទេីបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ បន្ទាប់ពីក្រុមគ្រូពេទ្យបានមកដល់ ពិនិត្យជាក់ស្តែង គឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ។ពេលនោះដែរឳពុករបស់គាត់ ដែលមានជំងឺប្រចាំកាយ(សរសៃប្រសាទ)ជាយូរឆ្នាំមកហេីយនោះ រយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំ មិនទាន់បានទៅបើកនៅមន្ទីរពេទ្យ ស្រាប់តែជំងឺរេីឡេីង រហូតឈានដល់ការវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វេីការ ខ្លះទៀតទៅលក់ដូរ នៅពេលដែលវាយសម្លាប់ប្រពន្ធរួចហើយ រូបគាត់ក៏បានរត់ចាកចេញពីផ្ទះ។ក្រោយមកសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនដៃដល់ បាននៅចំណុចការ៉ាស់សាំងមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ រួចក៏យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕







