សម្ដេចតេជោនាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រឹះនៅកម្ពុជា"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចតេជោនាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រឹះនៅកម្ពុជា"

ភ្នំពេញ ÷សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ ហើយរាជរដ្ឋាភិបាលក្នុងបុព្វហេតុប្រទេសជាតិនិងប្រជាជនបានធ្វើឱ្យសាសនាទាំងអស់ទទួលបាននូវការលើកទឹកចិត្តសុខដុមនីយកម្មឆ្ពោះទៅរកការរីកចម្រើននិងរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រឹះនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតែង តែយកចិត្តទុកដាក់លើការផ្ដល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនណីយកម្មរវាងសាសនានៅគ្រប់និកាយសាសនាប្រឆាំងរាល់ទង្វើរើសអើង ការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនាសំដៅទប់ស្កាត់ការយកសាសនាធ្វើជាអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅ កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបន្តថា រាជរដ្ឋាភិបាលកាន់តែមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នាប៉ុន្តែមានសាមគ្គីភាពគ្នាល្អ ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីអះអាងថា៖ «សូមកុំនាំគ្នាចាប់បង្ខំឱ្យអ្នកនេះជឿសា សនានេះឱ្យអ្នកនេះជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះវាមិនអាចទៅ រួចទេ។ យើងទាំងអស់គ្នាពិតជាចង់ចាំបានថាយើងបានចង់ភ្ជាប់នៃជោគវាសនារបស់យើងជាមួយគ្នា»៕

Previous Post Next Post