សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និង ឯកជនខិតខំបង្កើនគុណភាពអប់រំ ឲ្យសក្តិសមទៅនិងសមត្ថភាព និងសញ្ញាបត្រនិងសម្លៀកបំពាក់ដែលគេពាក់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និង ឯកជនខិតខំបង្កើនគុណភាពអប់រំ ឲ្យសក្តិសមទៅនិងសមត្ថភាព និងសញ្ញាបត្រនិងសម្លៀកបំពាក់ដែលគេពាក់"

ភ្នំពេញ:  នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និង ឯកជនខិតខំបង្កើនគុណភាពអប់រំ ឲ្យសក្តិសមទៅសមត្ថភាព និងសញ្ញាបត្រនិងសម្លៀកបំពាក់ដែលគេពាក់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់កម្ពុជាគឺយើងត្រូវបន្តការខិតខំ, ឥឡូវយើងមានបរិមាណហើយបើគិតត្រឹមសប្តាហ៍នេះយើងមាននិស្សិតប្រមាណមួយម៉ឺននាក់ដែលបានទទួ លសញ្ញាបត្រ យើងមានហើយបរិមាណ ប៉ុន្តែបញ្ហាគុណភាពត្រូវយកចិត្តទុកដាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវ ឲ្យគ្រប់សាកលវិទ្យាល័យទាំងអស់ ទាំងឯកជន និង រដ្ឋត្រូវយកចិត្តទុកដាក់ទៅ លើការពង្រឹងគុណភាពនៃការសិក្សា។ ក្រសួងអប់រំក៏កំពុងខិតខំតាមរយៈការ រៀបចំសាលាចំនាន់ថ្មី ។
សម្តេចតេជោបន្តថាជាការពិតហើយថាដោយសារមានបរិមាណទើបយើងអាចរកគុណភាពឃើញ។ព្រោះបើមិនមានបរិមាណទេគឺយើងមិនអាចមានគុណភាពនោះទេ ។
ដូច្នេះគុណភាពវាចាប់ ផ្ដើមពីបរិមាណនេះឯងដែលមួយឆ្នាំៗមាននិស្សិតចូលដល់ម៉ឺននាក់បានបញ្ចប់ការសិក្សា ប៉ុន្តែសួរថាអ្នកដែលពូកែមានប៉ុន្មាននាក់? ចំណុចនេះគឺជាចំណុចដែលយើងត្រូវរកចម្លើយមួយដើ ម្បីឆ្លើយតប។ សម្តេចបន្តថានៅក្នុងសាលាមិនប្រាកដថាយើងពូកែនោះទេ ។ ប៉ុន្តែនៅពេលចេញធ្វើការងារនោះទើបជាការសាក ល្បងសមត្ថភាពពិត ៕

Previous Post Next Post