សពកុមារាពីរនាក់ត្រូវបានរកឃើញ ក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក បន្ទាប់ពីបាត់ខ្លួនអស់រយះពេលមួយយប់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សពកុមារាពីរនាក់ត្រូវបានរកឃើញ ក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក បន្ទាប់ពីបាត់ខ្លួនអស់រយះពេលមួយយប់"

កំពត÷ សពកុមារាពីរនាក់ត្រូវបានរកឃើញ ក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក ក្រោយបាត់ពីផ្ទះអស់មួយយប់ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។

ប្រភពពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមារារងគ្រោះនេះ រួមមានទី ១ ឈ្មោះឆក សម្បត្តិ អាយុ ៨ឆ្នាំ និង ទី២ ឈ្មោះថន សុខគា អាយុ ៧ឆ្នាំ ពួកគេមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ក្រុមគ្រួសារកុមាររងគ្រោះបានរៀបរាប់ថា កាលពីម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កុមារទាំងពីរនាក់បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិ ហើយក៏បានបាត់មួយយប់ តាមរកមិនឃើញ លុះព្រឹកថ្ងៃទី៣០ ខែមករា ក៏បន្តដើររកស្រាប់តែឃើញកង់ដែលកុមារទាំងពីរនាក់បានជិះដាក់ផ្អែកដើមស្វាយ និងស្បែកជើងពីរគូរនៅក្បែរព្រែក កំចាយក្នុងដីអ្នកភូមិមួយកន្លែង ដោយសង្ស័យជាករណីចុះលេង ហើយលង់ទឹក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានខ្នះខ្នែងប្រមូលថវិកា រួចជួលអ្នកមុជទឹករាវរក រហូតដល់ម៉ោង១២ថ្ងៃត្រង់ក៏បានរកឃើញសពកុមារាទាំង២នាក់ ត្រង់ចំណុចសង្ស័យក្នុងព្រែកកំចាយនេះតែម្តង។
ក្រោយមកសមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពកុម៉ាទាំងពីរ ដោយផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យ របស់សមត្ថកិច្ចជំនាញគឺកុមារទាំងពីរនាក់ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post