ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ÷
ករណីទី១នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ នឹងករណីទី២ នៅចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ នឹងវត្ថុតាងចាប់យកមាន ៖១.ក្រាមសថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង០១កញ្ចប់ថង់តូច ២.ទូរសព្ទ ចំនួន១៦គ្រឿង៣.ម៉ូតូ ចំនួន០៣គ្រឿង ៤.កាំភ្លើងស្នប់កែច្នៃ ចំនួន០៧ដើម ៥.ដាវដែកកែច្នៃ ចំនួន០៥ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បីធ្វីការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕




