សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការនៅស្រុកឧត្តុងខេត្តកំពង់ស្ពឺ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការនៅស្រុកឧត្តុងខេត្តកំពង់ស្ពឺ"

កំពង់ស្ពឺ÷ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចគ្រឿងអលង្ការ នៅផ្សារក្រាំងចេក ត្រូវបាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួន នៅថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០២៣ ។

ជនសង្ស័យទី១.ឈ្មោះ ស៉ឹម ឡេង ភេទស្រី  អាយុ៥៥ ឆ្នាំ រស់នៅភូមិក្រុងស្វាយ ឃុំស្វាយរំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ទី២.ឈ្មោះ ឡោ ថុល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិមន ឃុំមន ស្រុកព្រែឈ ខេត្តកំពង់ចាម  ។

ជនសង្ស័យទាំង២បានធ្វើសកម្មភាពលួចមាស ពីអាជីវករ ឈ្មោះ ផេង ចិន្តា  ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ លក់ទិញ មាសផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ សមត្ថកិច្ចកំពុងសាកសួរនិងកសាង សុំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

Previous Post Next Post