បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួននៅដីឡូតិ៍មួយកន្លែងក្នុងខណ្ឌច្បារអំពៅ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួននៅដីឡូតិ៍មួយកន្លែងក្នុងខណ្ឌច្បារអំពៅ"

ភ្នំពេញ ÷កាលពីវេលាម៉ោង ០៩:០០នាទី ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៣ មានបុរសវ័យចំណាស់ម្នាក់ចាក់សាំងធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តាត់ សំ ភេទ ប្រុស អាយុ ៦៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកកាន់ឃ្លាំងសម្ភារៈឡាន នៅ ដេប៉ូខ្សាច់ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៣ជីអឺអឺ០ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីបុរសម្នាក់បានឲ្យដឹងថា:នៅវេលាម៉ោង ០៨:៥០នាទី ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបានជិះម៉ូតូយកឥវ៉ាន់ទៅឲ្យគេស្រាប់តែឃើញជនរងគ្រោះអង្គុយលើម៉ូតូតែម្នាក់ឯងនៅកន្លែងកើតហេតុនិយាយទូរស័ព្ទ រយៈពេលប្រហែលមួយម៉ោងក្រោយមកខ្ញុំលឺគេថា មានឆេះម៉ូតូ ខ្ញុំក៏មកមើលឃើញជនរងគ្រោះដែលអង្គុយលើម៉ូតូនោះកំពុងតែឆេះខ្លួននិងម៉ូតូ។
តាមការបំភ្លឺរបស់ឈ្មោះ កាន់ និត ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា:នៅវេលាម៉ោង ០៩:០០នាទី ខ្ញុំកំពុងនៅការដ្ឋានសំណង់ស្ពានកោះនរា ស្រាប់តែមានភ្ញៀវជិះរថយន្តមកប្រាប់ថា:មានភ្លើងកំពុងតែឆេះម៉ូតូនៅក្រោមដើមខ្នុរ ខ្ញុំក៏បានឲ្យបុគ្គលិករបស់ខ្ញុំយករថយន្តពន្លត់អគ្គីភ័យកទៅពន្លត់រួចរាយការណ៍ជូនសមត្ថកិច្ច ហើយជនរងគ្រោះក៏ដឹកយកទៅសង្រ្គោះតែម្តង។
តាមការបំភ្លឺរបស់ឈ្មោះ ប៉ែន យ៉ាន ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា:ប្តីរបស់នាងខ្ញុំនិងក្រុមគ្រួសារពុំដែលមានទំនាស់ពាក្យសម្តីជាមួយគ្នាឡើយ ប៉ុន្តែ៣.៤ថ្ងៃមុនខ្ញុំសង្កេតឃើញប្តីរបស់នាងខ្ញុំមានអាការៈទឹកមុខក្រៀមក្រំខុសប្លែកពីធម្មតា ខ្ញុំសួរគាត់ដែរតែគាត់មិនប្រាប់សោះ លុះដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី ខ្ញុំទទួលដំណឹងថាប្តីខ្ញុំត្រូវបានបញ្ជូនមកមន្ទីរព្រះកុសមៈសង្រ្គោះបន្ទាន់ដោយសារត្រូវត្រូវភ្លើងឆេះ រួចខ្ញុំនិងក្រុមគ្រួសារមកមន្ទីរពេទ្យមើលគាត់តែម្តង កន្លងមកប្តីខ្ញុំមានជម្ងឺទឹកនោមផ្អែមធ្ងន់ លេបថ្នាំជាប្រចាំ។

ការពិនិត្យកន្លែងកើតហេតុ១.ស្ថានភាពកន្លែងកើតហេតុស្ថិតនៅក្រោមដើមខ្នុរឃើញមានម៉ូតូម៉ាក HONDA C125 មួយគ្រឿងត្រូវឆេះអស់នៅសល់តែដែកើយដួលផ្អៀងមកកើត ទិសមុខទៅជើង និងនៅក្បែរម៉ូតូឃើញមានគំរបដែក ដែកកេះមួយ,គូទពិដុងជ័រមានធំក្លិនសាំងតាមការពិនិត្យរបស់ការិយាល័យបច្ចកទេសវិទ្យាសាស្ត្រ បញ្ជាក់ថា: ជនរងគ្រោះចង់ធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង។បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសម: ៕
Previous Post Next Post