លោកឧត្តមសេនីត្រីនគរបាលម្នាក់ តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ ពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីត្រីនគរបាលម្នាក់ តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ ពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារ"

ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ  លោកឧត្តមសេនីត្រីនគរបាលម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅជាលើកទី២ឱ្យចូលខ្លួនបំភ្លឺ  ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ ។

ត្រូវបានគេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ១៩៨២ មានថានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមដីកាកោះ ជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៥បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។
តាមព័ត៌មានអោយដឹងទៀតថា កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួន មានសិទ្ធិសម្រេច រើសក្រមខណ្ឌ នគរបាលជាតិហើយ បានលួងលោមនិងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា អោយចូលក្របខណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក២ថែមទៀត។

តាមព័ត៌មានអោយទៀតថា លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី រូបនោះបានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច ។ នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិនោះ ៕
Previous Post Next Post