ទីតាំងបើកល្បែងសុីសងខុសច្បាប់មួយកន្លែងក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មិនរំខានសមត្ថកិច្ច
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងបើកល្បែងសុីសងខុសច្បាប់មួយកន្លែងក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មិនរំខានសមត្ថកិច្ច

ភ្នំពេញ ÷មានសេចក្តីរាយការពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងមួយកន្លែង មិនមានឈ្មោះ លួចបើកល្បែង សុីសង ហ្គេមបាញ់ត្រី ប្រមូលម្តុំដោយ ជនជាតិចិនចេញចូលលេងយ៉ាងរំភើយដោយមិនរំខានសមត្ថកិច្ច រឺក៍សមត្ថកិច្ចមិនដឹងរឺយ៉ាងណា ទីតាំងស្ថិតនៅក្នុងសង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ចាក់ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារពត៍មានបានអោយថាទីតាំងល្បែងស៊ីសងជាច្រើនប្រភេទជាពិសេសហ្គេមបាញ់ត្រីដែលជនជាតិចិន កំពុងតែបើកដំណើរការឲ្យជនជាតិចិនចូលលេងយ៉ាងគគ្រឹកគគ្រេ យ៉ាងរំភើយដោយមិនខ្លាចប្រសាស៍ថ្នាក់ដឹកនាំរឺក៍អាជ្ញាធរទាល់តែសោះ រឺក៍ទីតាំងខាងលើមានខ្សែរធំនៅពីក្រោយទើបមិនឃើញមានអាជ្ញាធរសមត្ថកិច្ចហ៊ានបង្គ្រាប។
តាមប្រសាសន៍ថ្នាក់ដឹកនាំបានលើកឡើងថាទីណាមានល្បែងសុីនៅក្នុងទឹកដីមូលដ្ឋានណាសមត្ថកិច្ចមូលដ្ឋានត្រូវតែបង្គ្រាបអោយអស់ប៉ុន្តែទីតាំងខាងលើដូនមិនឃើញសមត្ថកិច្ចចុះបង្គ្រាបទាន់តែសោះ ។
ប្រជាពលរដ្ឋសំនូមពរដល់លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកអភិបាលខណ្ឌ មេត្តាចុះពិនិត្យនិងបង្គ្រាបល្បែងសុីសងដែលកំពុងបើកដំណើរការយ៉ាងរំភើយផង ដែល ដើម្បី ភូមិឃុំ មានសុវត្ថិភាព តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ៕
Previous Post Next Post