នាំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន"


ភ្នំពេញ ៖ ក្រោយចាប់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមួយយប់ រហូតមកដល់រសៀលថ្ងៃទី២៣ កុម្ភៈ ឆ្នំា២០២៣នេះ ទើបបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនស្ត្រីនេះ ជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ២០២២ របស់លោក ហុក ពៅ ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលឈ្មោះ ហ៊ិន រចនា មានទីលំនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ចោទពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ ។
ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកយុត្តិធម៌ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តដីកានៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហ៊ិន រចនា អាយុ៣៤ឆ្នាំ ជាមួយរថយន្តម៉ាកព្រួសមួយគ្រឿង នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សាលក្រមបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ត្រូវខ្លួនពិរុទ្ធជនទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីផុតនៅចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២)ទទួលឃុំខ្លួនពិរុទ្ធជនដែលមានអត្តសញ្ញាណដូចខាងលើតាមដីកាបង្គាប់នេះ  ៕
Previous Post Next Post