ក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បី មានគ្នាប្រមាណជិត១០០នាក់ បានបើកឆាកប្រយុទ្ធវាយតប់គ្នា រឿងដណ្តើមម៉ូយគ្នា នៅបន្ទាយមានជ័យ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បី មានគ្នាប្រមាណជិត១០០នាក់ បានបើកឆាកប្រយុទ្ធវាយតប់គ្នា រឿងដណ្តើមម៉ូយគ្នា នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖  នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បី មានគ្នាជិត១០០នាក់ បានបើកឆាកប្រយុទ្ធ ស៊ីសាច់ ហុតឈាម មានទាំងដំបង ទាត់ធាក់គ្នាពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត  ភ្លាមៗនោះគេឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ ដោយហាមឃាត់បំបែកហ្វូងមិនអោយវា.យតប់គ្នា ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់។

មូលហេតុដែលប្រើហិង្សាវាយតប់គ្នានេះកើតចេញពីការដណ្តើមម៉ូយគ្នារវាងក្រុមម៉ូតូកង់បី បានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុប ទើបបង្កហិ.ង្សាកើតឡើងរហូតឈានដល់ការវា.យគ្នា ព្រោះកន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នាបានកើតឡើង២ទៅ៣ដងរួចមកហើយ តែទំនាស់ត្រឹមពាក្យសំដីប៉ុណ្ណោះ ។
ប្រភពពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ការប្រទូស្តរ៉ាយរវាងក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បីដែលវា.យតប់អ្នកបង្កជាហិ.ង្សាកើតឡើងក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ កម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់អោយបញ្ឈប់សកម្មភាពវា.យតប់គ្នាភ្លាមៗ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកដែលបង្កហិ.ង្សាវា.យតប់គ្នា ដើម្បីហៅមកធ្វើកិច្ចសន្យាណែនាំអប់រំអោយបញ្ឈប់សកម្មភាពដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវជាតិនិងអន្តរជាតិដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ប្រភពពីភ្ញៀវដែលឆ្លងកាត់ និងឃើញសកម្មភាពហិង្សានេះ បានលើកឡើងថា សកម្មភាពវា.យតប់គ្នាបង្កហិ.ង្សារវាងក្រុមម៉ូតូឌុប និងក្រុមម៉ូតូកង់បីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិដែលចេញ-ចូល មានព្រួយបារម្ភពីសុវត្ថិភាព ហើយសុំឱ្យមានការរៀបចំសណ្តាប់ធ្នាប់ មិនត្រូវប្រទាញប្រទង់ភ្ញៀវដែលធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកគេ ៕

Previous Post Next Post