សមត្ថកិច្ចចម្រុះចុះឆ្មក់ឡោមព័ទ្ធ ឆែកឆេររោងសិប្បកម្មជាច្រើនកន្លែង អត់ច្បាប់អនុញ្ញាត នៅខេត្តស្ទឹងត្រែង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចចម្រុះចុះឆ្មក់ឡោមព័ទ្ធ ឆែកឆេររោងសិប្បកម្មជាច្រើនកន្លែង អត់ច្បាប់អនុញ្ញាត នៅខេត្តស្ទឹងត្រែង"

ខេត្តសឹ្ទងត្រែង÷ កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ សមត្ថកិច្ចចម្រុះចុះឆ្មក់ឡោមព័ទ្ធ ឆែកឆេររោងសិប្បកម្មជាច្រើនកន្លែង អត់ច្បាប់អនុញ្ញាត ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែង ចុះប្រតិបត្តិការឆែកឆេរ បានចុះឡោមព័ទ្ធតាមរោងសិប្បកម្មកែច្នៃឈើ គេសង្ស័យថា អត់ច្បាប់ជាច្រើនឥឡូវនេះត្រូវបានចាប់បង្រ្កាប ជាបណ្តើរៗក្នុងកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច។

កន្លងមកម្ចាស់រោងសិប្បកម្មដែលប្រមូលទិញឈើបែបអនាធិបតេយ្យគ្មានច្បាប់ តាមម៉ូតូ រថយន្ត និងតាមទូកកាណូត ដោយលួចលាក់ដឹកចូលក្នុងរោងសិប្បកម្ម ជាច្រើនកន្លែងនៅពេលថ្ងៃ និងយប់ គ្រប់ច្រកល្ហកតាមបណ្តាស្រុក ក្នុងខេត្តស្ទឹងត្រែង ពេលចុះបង្រ្កាបកម្លាំងសមត្ថកិច្ចចម្រុះរកឃើញភាគច្រើនជាឈើប្រណិត ដែលលាក់ទុកក្នុងបន្ទប់សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម ដើម្បីនាំទៅលក់នៅតាមគោលដៅផ្សេងៗក្នុងស្រុកមួយផ្នែក និងលួចដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកស្រុកឈ្នួល ខេត្តក្រចេះជាដើម។
សិប្បកម្មកែច្នៃឈើគ្រប់ប្រភេទនេះ ម្ចាស់អាជីវកម្មមួយចំនួនបានដឹកជញ្ជូនលាក់ទុកដើម្បីគេចពីសមត្ថកិច្ចតាមចាប់ ពោលគឺ មួយចំនួនទៀតដែលសមត្ថកិច្ចបង្រ្កាបរឹបអូសបាននេះ បានកោះហៅម្ចាស់ឈើនិងកម្មករក្នុងរោងសិប្បកម្មទៅសាកសួរប៉ុន្តែគេមិនទាន់ដឹងថា ការឃាត់ខ្លួននិងបន្តនីតិវិធី ឬពិន័យយ៉ាងណានៅឡើយទេ ជុំវិញករណី នេះ ។
ទីតាំងរោងសិប្បកម្ម កែច្នៃឈើអត់ច្បាប់ខាងលើនោះ កន្លែងមកនេះក៍ធ្លាប់បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើត្រូវបញ្ឈប់ពីសកម្មភាពរបស់ខ្លួនបន្តទៀត បើទោះបីយ៉ាងណានេះក្តីក្រោយមកពួកគេនៅតែបន្តបើកអាជីវកម្មបែបអនាធិបតេយ្យដដែល៕

Previous Post Next Post