កណ្តាល៖ មិនត្រឹមតែបិទមុខទឹក និងបង្ហូរទឹកភក់សំណល់ពីការលាងខ្សាច់ចូលប្រឡា យសាធារណៈប៉ះពាល់ដល់ស្រូវស្រែនោះទេ រថយន្តដឹកជញ្ជូនដី ខ្សាច់ មិនគ្រប បើកបរលឿន បង្កក្តីក្តៅក្រហាយដល់ប្រជាពលរដ្ឋថែមទៀតផង ដូច្នេះ សូមលោកអភិបាលស្រុក និងឯកឧ ត្តមអភិបាលខេត្ត មេត្តាពិនិត្យដោះស្រាយផង ព្រោះលែងមានជំនឿលើមន្ត្រីមូលដ្ឋានហើយ ខណៈប្តឹងទៅបាត់ឈឹង មិនដែលមានដំណោះស្រាយ។
ជនពួកគាត់ នេះជាការត្អូញត្អែរបស់ប្រជាកសិករ ដែលមានដីស្រែនៅស្របតាមប្រឡាយ៥៩ ព្រំប្រទល់រវាងឃុំសៀមរាប និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ស្នើសុំឱ្យអាជ្ញាធរស្រុក-ខេត្តមេត្តា ពិនិត្យលើករណីនេះ ផងព្រោះតែប្រឡាយ១ខ្សែនេះសំខាន់ណាស់ អាចស្រោចស្រពស្រូវរាប់រយហិចតាឯណោះ។ពួកគាត់បានបន្តទៀតថា កន្លងមកពួកគាត់អាចធ្វើស្រូវបាន៣ដង ក្នុង១ឆ្នាំ ប៉ុ ន្តែ ប៉ុន្មានឆ្នាំនេះ តាំងពីក្រុមហ៊ុនបូមខ្សាច់អ័ងតាំងឡាយ មកបើកអាជីវកម្ម បិទផ្លូវទឹក ហើយបង្ហូរទឺកភក់ មានលាយប្រេងម៉ាស៊ីន ចូលប្រឡាយមក ធ្វើឱ្យពួកគាត់ពិបាកខ្លាំងណាស់ បើចង់យកទឹកដាក់ស្រែ ត្រូវបូមស្តុករយៈពេលពី៥ថ្ងៃទៅ១អាទិត្យ ឱ្យរងថ្លាសិន ទើបបូមបញ្ចូលស្រែបាន ពួកគាត់ចំណាយទ្វេរដង ហើយបើហ៊ានតែបូមដាក់ស្រែ ដោយផ្ទាល់ស្លោកងាប់ស្រូវអស់មិនខាន កុំថាឡើយបូមដាក់ស្រូវ សូម្បីតែសត្វទា ដែលចូលលេងទឹកប្រឡាយ ដែលបង្ហូរចេញពីការដ្ឋានខាងលើ ក៏ប្រកាច់ងាប់អស់ដែរ។ក្រៅពីនោះ ក្រុមឡានដឹកដី ខ្សាច់ចេញពីការដ្ឋាននេះ ក្នុងមួយថ្ងៃៗរាប់រយ ពាន់ឡាន និងបើកលឿនៗ ព្រមទាំងគ្មានការគ្រប់ឱ្យបានត្រឹមត្រូវ ធ្វើឱ្យជ្រុះរបាត់រប៉ាយ ហុយ ពេញផ្លូវ រកមើលគ្នាមិនយល់ទេ និងរលាក់ស្ទើជ្រុះថ្លើមទៅហើយ បង្កផលប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់ហើយបើនិយាយពីប្តឹងអាជ្ញាធរមូលដ្ឋានវិញនោះ រាប់ភ្លេចទៅហើយ តែគ្មានដំណោះស្រាយសោះ ទើបពួកគាត់អស់ការអត់ធ្មត់ បង្ខំចិត្តផ្ញើសារនេះ ទៅកាន់ថ្នាក់ដឹកនាំស្រុក-ខេត្ត ឱ្យបានដឹង និងដោះស្រាយជូនពួកគាត់ផង។ពាក់ពន្ធ័ហ្នឹងការលើកឡើងរបស់ប្រជាកសិករ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនង សុំការបកស្រាយពីម្ចាស់ការដ្ឋានបូមខ្សាច់ខាងលើបានទេ ចំណែកឯ លោកស្រី លឹម សុខខឿន មេឃុំសៀមរាប បានប្រាប់តាមទូរសព្ទ័ថា លោកស្រីមិនមានបានដឹងរឿងហ្នឹងទេ ប៉ុន្តែ លោក ប៉ិចសុផុន មេឃុំអំពៅព្រៃ បានទទួលស្គាល់ថា ការដ្ឋានរបស់បូមខ្សាច់ របស់លោក អ័ង តាំងឡាយ នៅក្នុងភូមិសាស្រ្ត ឃុំសៀមរាប ពិតជាបានបង្ហូរទឹកភក់សំណល់ពីការលាងខ្សាច់ ចូលប្រឡាយ៥៩ ធ្វើឱ្យប៉ះពាល់ដល់ស្រូវស្រែរបស់បងប្អូនប្រជាពលរដ្ឋ រាប់រយហិចតាប្រាកដមែន ហើយខាងស្រុកក៏ធ្លាប់បានធ្វើការស្តារជាញយៗដែរ ប៉ុន្តែ នៅតែដដែល ព្រោះក្រុមហ៊ុននៅតែបង្ហូរចូលប្រឡាយ។ចំណែកឯលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ថា លោកនឹងចាត់ឱ្យអភិបាលរងម្នាក់ ចុះទៅពិនិត្យលើករណីនេះ ៕








