សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើ ចេញពីស្រុកអូររាំងឆ្លងយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូន សមត្ថកិច្ចពាក់ពន្ធហាក់មិនអើពើ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើ ចេញពីស្រុកអូររាំងឆ្លងយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូន សមត្ថកិច្ចពាក់ពន្ធហាក់មិនអើពើ"

 មណ្ឌលគិរី÷ក្រុមឈ្មួញឈើដ៏ល្បីនិងមានឥទ្ធិពល បានធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចេញពីស្រុកអូររាំងឆ្លងយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង  ។

ប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់មកអង្គភាពយើងខ្ញុំឲ្យបានដឹងថា មានក្រុមឈ្មួញដ៍សម្មក និងជាច្រើនបានធ្វើសកម្មភាពដឹកផលអនុផលព្រៃឈើចេញពីស្រុកអូរាំងនិងស្រុកកែវសីមា តែមិនរំខានដល់ទៅដល់មន្ត្រីពាក់ព័ន្ធ តើពួកអស់លោកកំពុងធ្វើអ្វី?? បានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនេះបំភ្លេចបំផ្លាញធនធាន សម្បត្តិធម្មជាតិយ៉ាងនេះ ឬមួយក៏ឆ្នាំងបាយរបស់អស់លោក ? មេឈ្មួញដ៏ល្បីរួមមាន:
១.លោក រដ្ឋ ជាមេឈ្មួញដ៏សកម្ម

២.លោក លីន ជាមេឈ្មួញដ៏សកម្ម៣.ចែ សក់ក្រហម ជាមេឈ្មួញដ៏សកម្ម ប្រជាពលរដ្ឋបានបន្តទៀតថា ស្ថាប័នពាក់ព័ន្ធគួរតែមានការទប់ស្កាត់ខ្លះទៅ ក្រែងបានសល់ទុកបន្តដល់កូនចៅ និងទៅជំនាន់ក្រោយឲ្យបានស្គាល់ដើមឈឺទាំងអស់នេះផងទាន!!!
ពុំដូច្នោះទេរលាយផុតពូជអស់ហើយជាពិសេសមន្ត្រីបរិស្ថាន លោក ស៊ីថា នាយករងដែនសីមា លោកឈាង ណាក់នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើ សម្ងំធ្វើអ្វី បានបើកដៃឱ្យក្រុមឈ្មួញទាំងនេះធ្វើព្យុះភ្លៀងដឹកជញ្ជូនតាមតែងំពើចិត្តចេញពីដែនជំរករបស់អស់លោក ។
មហាជននិងអង្គការសង្គមស៊ីវិលសំណូមពរទៅដល់ លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គួរមានវិធានការទប់ស្កាត់ទៅលើមន្ត្រីថ្នាក់ក្រោមដែរឬទេ អង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនា បើមានស្ថាប័នពាក់ព័ន្ធណាប្រតិកម្មសូមទំនាក់ទំនងមកអង្គភាពយើងខ្ញុំបកស្រាយ រាល់ម៉ោងធ្វើការតាមច្បាប់សារព័ត៌មាន៕
Previous Post Next Post