ដំរីព្រៃញីមួយក្បាល សង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ច្រាំងភ្នំងា..ប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ដំរីព្រៃញីមួយក្បាល សង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ច្រាំងភ្នំងា..ប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ"

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឱ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញស.ពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ  ក៏ចុះទៅដល់កន្លែងកើតហេតុនៅ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយ កម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារ អង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នងមូលដ្ឋាន ដែលមានសមាសភាពចូលរួមសរុបចំនួន ២៧នាក់ស្រី០១នាក់ ។

ដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ច្រាំងភ្នំងាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីស្លាប់ជាប់អូរ ដែលមានភិនភាគហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្ម ពេលដល់ទីតាំងកើតហេតុក្រុមការងារបានធ្វើការវាស់វែងសត្វដំរី (បណ្តោយ៤,២ម៉ែត្រ និង កម្ពស់ ២,៣ ម៉ែត្រ  និងទំហំ ជើងមុខ ០,៧២ម៉ែត្រ ជើងក្រោយ ០,៥៨ម៉ែត្រ)។ ក្រុមការងារពុំទាន់អាចសន្និដ្ឋាន  និងធ្វើការកោសល្យវិច្ឆ័យ បាននៅឡើយទេរង់ចាំក្រុមពសុពេទ្យមន្ទីកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF ដើម្បីពិនិត្យធ្វើកាកោសល្យវិច្ឆ័យលើសាកសពសត្វដំរីព្រៃខាងលើនេះបន្តទៀត។
ជុំវិញពត៌មាននេះ ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យដឹងថា តាមការសន្និដ្ឋានរបស់ជំនាញដំរីញីខាងលើប្រហែលមានកូននៅក្នុងពោះប្រាកដមែន ប៉ុន្តែលោកថា ព៌ត៌មានជាក់លាក់ក្រុមការងារពេទ្យសត្វខាងអង្គការនឹងបញ្ជាក់នៅពេលក្រោយ៕

Previous Post Next Post