លោក ឡ​ន វ​ណ្ណា អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍ (PNN) ប្រចាំ​ខេត្តស្ទឹងត្រែង បានទទួលមរណៈភាពហើយ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ឡ​ន វ​ណ្ណា អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍ (PNN) ប្រចាំ​ខេត្តស្ទឹងត្រែង បានទទួលមរណៈភាពហើយ"

ស្ទឹងត្រែង៖ លោក ឡន វណ្ណា អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍ ភី​អិន​អិន (PNN) ប្រចាំ​ខេត្តស្ទឹងត្រែង បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅគេហដ្ឋាន ស្ថិតក្នុងខេត្តស្ទឹងត្រែង ។

គួរ​រំលឹក​ថា មុន​ពេល​កើតហេតុ លោក ឡ​ន វ​ណ្ណា និង​ក្រុម​គ្រួ​សារបាន​ទៅ​សម្រាក​នៅ​ផ្ទះចម្ការ​ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី មុន​ពេល​ព្រះអាទិត្យ​អស្ដង្គត (​ថ្ងៃ​លិច​) លោក​បាន​ដើរ​ថត​ទេសភាព​ជុំវិញ​ដី និង​ដើរ​ថត​វី​ដេ​អូ​សែ​ល​ហ្វី នៅ​ក្នុង​បរិវេណ​ដីចម្ការ​ចាស់​អ្នក​ជិតខាង នៅ​ក្បែរ​ផ្ទះ​ចម្ការ​របស់​លោក ដោយ​មិន​នឹក​ស្មាន ហើយ​ក៏​បាំង​ស្មៅ​មើល​ពុំ​ឃើញ លោក​ក៏​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​អណ្តូង​ដោយ​ចៃដន្យ មួយ​កន្លែង​ពុំ​មានទឹក ដែល​មាន​ជម្រៅ​ប្រហែល​៣០ ទៅ​៤០​ម៉ែត្រ បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅ​ពេល​ធ្លាក់​ចូល​ក្នុង​អណ្តូង​នោះ លោក​ព្យាយាម​ចុច​ទូរ​សព្ទ​មក​ប្រពន្ធ​ដែរ ប៉ុន្តែ​បាត់​មិន​ឮ​និយាយ ទើប​ក្រុម​គ្រួសារ​មានការ​សង្ស័យ ក៏​នាំ​គ្នាតាម​រក ខណៈ​ពេល​ដើរ​រក​បណ្តើរ ចុច​ទូរ​សព្ទ​បណ្តើរ ក៏​ឮ​សំឡេង​ល្វើយ​ៗ ចេញពី​ក្នុង​អណ្តូង ហើយ​ក៏​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច មក​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

លោក ឡ​ន វ​ណ្ណា ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​មិត្តភក្តិ​ជា​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ ដោយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ត​ដល់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៍ស្លាប់បាត់បង់ជីវិត តែម្តង៕
Previous Post Next Post