ភ្នំពេញ ÷ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ចំណុចស្តុបផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងទំពុង១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R.0222 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីលិច ទៅកើតបានជ្រលទៅបុកគូទ រថយន្ត ម៉ាកកាមរីហៃប្រីដ ពណ៌ព្រីង ពាក់ស្លាកលេខ ភ្នំពេញ 2BQ.9552 ដែលកំពុងឈប់រងចាំភ្លើងស្តុប នៅពេលនោះរថយន្តហៃប្រីដក៏ជ្រុលទៅបុកគូទរថយន្តឡង់គ្រីស័រ ស៊េរីចាស់មួយគ្រឿងទៀត បណ្ដាលឱ្យរងការខូចខាត ទាំង៣គ្រឿង តែរថយន្តឡង់គីរីចាស់ដោយសារ មានការខូចខាតបន្តិចបន្តួចមិនចង់វែងឆ្ងាយ ក៏បើកចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុករថយន្តពីរគ្រឿងធ្វើការចរចាសម្របសម្រួលគ្នាបន្តនៅកន្លែងកើតហេតុ ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ត្រួតពិនិត្យ វាស់វែងរួចរាល់ និងទុកពេលវេលាឲ្យភាគីទាំងពីរ ធ្វើការចរចាសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តបង្ករស៊េរីទំនើប ម៉ាក ឡង់គ្រីស័រ យល់ព្រមយករថយន្ត ម៉ាក កាម៉ារីហៃប្រីដ ដែលរងការខូចខាត យកទៅធ្វើការជួសជុលដើម្បីបញ្ចប់ ៕





