ឆក់ទាំងក្បាលព្រលប់តែម្តង គ្មានខ្លាចសមត្ថកិច្ចអីបន្តិចសោះឡើយ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឆក់ទាំងក្បាលព្រលប់តែម្តង គ្មានខ្លាចសមត្ថកិច្ចអីបន្តិចសោះឡើយ"

ភ្នំពេញះ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូប ពីយុវតីម្នាក់មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញតាម ស្រែកចោរៗ បណ្តាលឲ្យជនសង្ស័យផ្តួលម៉ូតូ រត់យករួចខ្លួនបាត់ស្រម៉ោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧នឹង១៥នាទីយប់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កូបពី ពណ៌ ចេញពីផ្សារដើមគរគោលបំណងទៅផ្ទះ ម្តុំបុរីចំការដូង លុះមកដល់ចំណុចកើតហេតុក្រោមស្ពានអាកាសស្ទឹងមានជ័យ លេចជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JZ-8108(ស្លាកលេខក្លែងក្លាយ) បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ មិនបានសម្រេចបន្ទាប់មកជនរងគ្រោះ រួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវ បានស្រែកឆោឡោ និងមានបងប្អូនប្រជាពលរដ្ឋដេញតាម  ជនសង្ស័យ បណ្តាលអោយជនសង្ស័យភ័យផ្តួលម៉ូតូ រួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាព។ 
ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងទៅសាច់ញាតិ ដើម្បីអោយជូនទៅផ្ទះដោយសារជនរងគ្រោះមានការភិតភ័យខ្លាំង ដោយមិនបានដាក់ពាក្យបណ្តឹងនៅឯប៉ុសិ៍នគបាលនោះទេ បានត្រឹមធ្វើកំណត់ហេតុ ជាប៉ូលីសចរាចរណ៍ប្រចាំការគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ចំណែកឯម៉ូតូជនសង្ស័យ ត្រូវបានសមត្ថកិច្ចរាចរណ៍ចប្រចាំការគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ យកមករក្សាទុក ដើម្បីប្រគល់ជូនជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្វែងរកជនសង្ស័យទាំង២នាក់មកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

Previous Post Next Post