ភ្នំពេញ ÷ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប ផ្លូវបំបែកជាបួន ស្ថិតតាមបណ្តោយមហាវិថីព្រះសីហនុ កែងនិងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX. 9268 បើកបរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN.4625 បើកបរដោយនារីម្នាក់ តាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងទិសដៅ ពីរលិចទៅកើត បំពានភ្លើងស្តុបបានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។





