ដឹកជញ្ជូនធ្យូងខុសច្បាប់តាមច្រកអន្តរជាតិមុឺនជ័យឆ្លងចូលទៅកាន់ទឹកដីប្រទេសវៀតណាមដោយសេរី គ្មានការរំខានដល់សមត្ថកិច្ច"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ដឹកជញ្ជូនធ្យូងខុសច្បាប់តាមច្រកអន្តរជាតិមុឺនជ័យឆ្លងចូលទៅកាន់ទឹកដីប្រទេសវៀតណាមដោយសេរី គ្មានការរំខានដល់សមត្ថកិច្ច"

ខេត្តព្រៃវែង÷មហាជនកត់សម្គាល់ឃើញថាចាប់ពី ថ្ងៃទី ១ ខែ មេសាឆ្នាំ ២០២៣មកដល់ថ្ងៃទី ៥ ខែមេសា ២០២៣ ឈ្មោះ លោក ចាន់ រស្មី មេឈ្មួញ ជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រកអន្តរជាតិម៉ឺនជ័យ យកលុយក្នុងមួយឡានកែច្នៃសាំយ៉ុង១លាន ២០ ម៉ឺនរៀលទៅ ២លានរៀល ក្នុងមួយឡានដើម្បីដោះស្រាយថ្នាក់លើ។


យោងតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានមេឈ្មួញដ៍សកម្មឈ្មោះ ចាន់រស្មី សម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនាៗយកមកស្តុបទុកនៅ ភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួចដឹកចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិមុឺនជ័យ នៅពេលយប់ ដោយគ្មានមន្រ្តីជំនាញណា ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះឡើយ ចំណែក លោក រត្ន័  ចាន់ណា មេប៉េអឹមខេត្តត្បូងឃ្មុំ មិនទាន់មានចំណាត់ការបង្ក្រាបនោះទេ ជាពិសេសកម្លាំងអាវុធហត្ថលើកផ្ទៃប្រទេស លោក លីបុកសិដ្ធ មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ពាន់តាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលឈ្មួញ ដ៏សកម្មកំពុងឱប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃជាច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម ក្នុងមួយយប់ៗ ជាច្រើនគ្រឿង  ជាពិសេសលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យនេះឡើយ។
សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តែងតែកើតឡើង ចាប់ពីវេលាម៉ោង១១ រំលងអាធ្រាត្រដល់ម៉ោង៧ព្រឹក ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន

បើគ្មានការបើកដៃពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទេនោះទេ គឺគ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។
បើតាមប្រភពសម្តីពីមន្រ្តីនៅតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក អ៊ុំ វលក្ខណ៍ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក​ វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ព្រមទាំងប្រធានការិយាល័យគយច្រកម៉ឺនជ័យ គឺសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម មិនអាចកើតឡើងបានឡើយ។
ឯកឧត្តម ជា សុមេធី នៃអភិបាលខេត្តព្រៃវែង និងលោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយបែបនេះតទៅទៀតនោះទេ ហើយសូមគួរមានចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែរឿងប្រមូលលុយពុំមានការទប់ស្កាត់ ថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅប្រទេសវៀតណាម យ៉ាងគគ្រឺកគគ្រេងទៅវិញ  ៕
Previous Post Next Post