ល្បែងខុសច្បាប់បើកហើយបិទ បិទហើយបើក ទីបំផុតបានដំណើរការឡើងវិញជាធម្មតាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ល្បែងខុសច្បាប់បើកហើយបិទ បិទហើយបើក ទីបំផុតបានដំណើរការឡើងវិញជាធម្មតាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន"

ខណ្ឌពោធិ៍សែនជ័យ ÷ការពពាក់ពពូនគ្នាលេងដោយខុសច្បាប់គ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវដូចកាស៊ីណូនោះទេ ក៏ប៉ុន្តែអ្នកញៀនល្បែងទាំងអស់នោះមានចម្រុះជាតិសាសន៍ដូចជាជនជាតិចិនជាដើមក៏មកចូលរួមប្រជុំគ្នាលេងដោយមិនខ្វល់អំពីច្បាប់ និងការហាមប្រាមសេចក្តីប្រកាស និងគោលការណ៍ដែលបានដាក់ជូនកន្លងមករបស់រាជរដ្ឋាភិបាលឡើយ។

ប្រភពព័ត៌មានក៏នៅតែបន្តផ្តល់និងទទួលយក ចេញពីប្រភពមួយទៅប្រភពមួយមកដល់អ្នកសារព័ត៌មានរបស់យើងឲ្យបានដឹង ទីតាំងកន្លែងល្បែងខាងលើនេះស្ថិតនៅភូមិសាស្ត្រផ្លូវ113K សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដូចដែលបានបញ្ជាក់នៅក្នុងវីដេអូនិងរូបភាព fix របស់កាមេរ៉ា Timestamp Camera ដែលបានបង្ហាញអំពីទិដ្ឋភាពថ្មីៗនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣នៃអ្នកញៀនល្បែងកំពុងតែចាក់ភ្នាល់គ្នាយ៉ាងគ្រឹកគគ្រេញ តើមូលហេតុអ្វីបានជាការបើកលេងដ៏ធំមួយនេះហើយបែរជាសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាមិនដឹងនឹងមិនឮពីរឿងនេះទាល់តែសោះ?
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ស្នើរសុំឲ្យលោក ម៉ម វុទ្ធី អធិការនៃអាការដ្ឋាន និងលោក សក់ច័ន្ទ កាញ្ញារិទ្ធ អភិបាលនៃអភិបាលខណ្ឌពោធិ៍សែនជ័យ គួរតែមានចំណាត់បែបណាដែរចំពោះទីតាំងខាងលើនេះ? គួររំលឹកផងដែរថាទីតាំងខាងលើនេះជាទីតាំងដែលថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យធ្លាប់បានបិទដោយចុះបង្ក្រាបរួចរាល់កន្លងមកហើយ។
យោងតាមសេចក្តីប្រកាសរបស់អន្តរក្រសួង និងសេចក្តីសម្រេចរបស់នាយកដ្ឋានគ្រប់គ្រងល្បែងស៊ីសងកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញយ៉ាងច្បាស់អំពីលក្ខន្តិកៈ និងច្បាប់គ្រប់បុគ្គលណាក៏ដោយដែលជាម្ចាស់អាជីវកម្មត្រូវតែធ្វើនិតិវិធីបែបណានោះគឺច្បាប់មានគ្រប់គ្រាន់ហើយ ជាពីសេសជាងនេះទៅទៀតសារប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងហើយថាត្រូវតែបិទចោលឲ្យអស់ រាល់សកម្មភាពល្បែងសុីសងខុសច្បាប់ ហើយប្រសិនបើជាមានកងកម្លាំងណាឬមន្ត្រីរាជការណាមអភិបាលខេត្តក្រុងរាជធានីណានដែលជាប់ពាក់ព័ន្ធកាងនៅក្នុងរឿងទាំងអស់នេះត្រូវដក និងបញ្ចប់តួនាទីតែម្តង។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅតែរង់ចាំមើលចំណាត់ការរបស់លោកអភិបាល និងអធិការខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបឬមិនចុះបង្ក្រាបដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
Previous Post Next Post