កំពង់ចាម៖ ខ្មាន់កាំភ្លើងម្នាក់ មិនដឹងមកពីណា ឬខឹងអ្នកណា ទើបមកបញ្ចេញកំហឹង លើជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ដោយជិះរថយន្តមួយ គ្រឿង ទៅឈប់មុខផ្ទះ រួច ចូលបា-ញ់ប្រហារបណ្តាល អោយ ប្រពន្ធសម្លា. ប់ ខណៈប្ដីរបួសធ្ងន់ កាលពី វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សេចក្ដីរាយការណ៍ជំហ៊ានដំបូងពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើងគេឃើញជនសង្ស័យម្នាក់ ចុះពីរថយន្ដមួយគ្រឿង ដើរចូលផ្ទះរបស់ជនរងគ្រោះ ក្រោយមក ក៏ស្រាប់តែលើសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅជិតខាង ទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ និងប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ស្រម៉ោល ។ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងកោសល្យវិច្ច័យ ស្រាវជ្រាវរកជនសង្ស័យដែលជាខ្មាន់កាំភ្លើង យកមកចាត់ការតាមនីតិវិធីច្បាប់៕





