ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ"

 ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នំា២០២៣នេះ  ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ  សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ខណៈក្រុមបាល់បោះជិះរទេះបុរស-នារីកម្ពុជា មិនទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងដូចគ្នា។

សម្រាប់ការប្រកួតដំបូងរបស់ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា គឺបានចាញ់ក្រុមថៃ ដោយលទ្ធផល ១០-៧ពិន្ទុ គ្រាដែលក្រុមបាល់បោះជិះរទេះបុរសកម្ពុជា បានចាញ់ក្រុមថៃដូចគ្នា ក្នុងលទ្ធផល ១៥-៨ពិន្ទុ។
យ៉ាងណាក្ដីក្រុមកម្ពុជា នៅសល់ការប្រកួតបន្ដទៀត ដើម្បីស្វែងរកពិន្ទុ និងឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសក្រុមនារី ដែលត្រូវការពារមេដាយមាសតែម្ដង។
សូមបញ្ជាក់ថា សម្រាប់កីឡាបាល់បោះជិះរទេះនេះ មាន ២វិញ្ញាសាធំៗ គឺវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់បុរស-នារី និងវិញ្ញាសាបុរស-នារី ៥នាក់ ទល់ ៥នាក់។
វិញ្ញាសាទាំងនេះដែរ សម្រាប់ផ្នែកបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម រួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ រីឯនារីវិញ មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ ឡាវ ហ្វីលីពីន និងកម្ពុជា៕

Previous Post Next Post