មន្ត្រីនគរបាលទឹកល្អក់ទី១ ខណៈម្នាក់ជិះម៉ូតូល្បាត ត្រូវរថយន្តជនជាតិចិន បុកពេញទំហឹង បណ្តាលឲ្យរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីនគរបាលទឹកល្អក់ទី១ ខណៈម្នាក់ជិះម៉ូតូល្បាត ត្រូវរថយន្តជនជាតិចិន បុកពេញទំហឹង បណ្តាលឲ្យរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ"

 ភ្នំពេញ៖ កាលពី យប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋានខណ្ឌទួលគោកម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូល្បាតក្នុងមូលដ្ឋានត្រូវបានបុរសជនជាតិចិន បេីករថយន្តបុកពេញទំហឹង  នៅតាមបណ្ដោយផ្លូវលេខ២៦៥ កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុមន្ត្រីនគរបាលរងគ្រោះបានជិះម៉ូតូម៉ាក និចពាក់ស្លាកលេខភ្នំពេញ1GQ-6567 ល្បាតនៅក្នុងមូលដ្ឋានដែលងាយរងគ្រោះ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែត្រូវបានបុរសជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BN-7635បុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ធ្វើការវាស់វែង រួចនាំអ្នកបើករថយន្តបង្ក និងរថយន្ត រួមនឹងម៉ូតូជនរងគ្រោះ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕

Previous Post Next Post