បែកធ្លាយ !លោកផ្កាយ២ យូ ប៊ុនស្រៀង ប៉ូលិសសេដ្ឋកិច្ច ទទួលទិសខេត្តមណ្ឌលគិរី ទទួលសំណូកពីឈ្មួញឈើ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បែកធ្លាយ !លោកផ្កាយ២ យូ ប៊ុនស្រៀង ប៉ូលិសសេដ្ឋកិច្ច ទទួលទិសខេត្តមណ្ឌលគិរី ទទួលសំណូកពីឈ្មួញឈើ"

មណ្ឌលគិរី៖  យោងតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង ទទួលទិសខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីឈ្មួញឈើក្នុង១ខែៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លានរៀលជាថ្នូរនឹងធ្វើមិនដឹងមិនឮ ធ្មេចភ្នែកបើកភ្លើងខៀវ មិនបង្ក្រាប មិនទប់ស្កាត់ រាល់បទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនោះបើឈ្មួញឈើមួយណាមិនបង់លុយឱ្យ ឬបង់លុយយឺតយ៉ាវ លោក យូ ប៊ុនស្រៀង នឹងដាក់កម្លាំងចុះបង្ក្រាបតែម្ដង។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៣ កម្លាំងស្នាក់ការរបស់លោក យូ ប៊ុនស្រៀង បានចុះបង្ក្រាបឈើប្រណីតជាច្រើនម៉ែត្រគូប នៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការចុះបង្ក្រាបឈើប្រណីតពីសំណាក់លោក យូ ប៊ុនស្រៀង នៅពេលនោះ គឺពុំមែនមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចតួនាទីនោះឡើយ ពោលគឺមកពីលោក យូ ប៊ុនស្រៀង ខឹងនឹងម្ចាស់ឈើ និយាយមិនទៀងបង់លុយខែលើកពេល ពីមួយថ្ងៃទៅមួយថ្ងៃ នៅមុនចុះបង្ក្រាប លោក យូ ប៊ុនស្រៀង បានផ្ញើសារតាមប្រព័ន្ធ Telegram សួរនាំម្ចាស់ឈើដើម្បីពន្លឿនក្នុងការបង់លុយមកឱ្យខ្លួនទៀតផង ប៉ុន្តែម្ចាស់ឈើ ហាក់គេចវេះពន្យារពេលមិនព្រមបង់លុយឱ្យទៀងដូចខែមុនៗ ជាហេតុនាំឱ្យលោក យូ ប៊ុនស្រៀង បញ្ជាកម្លាំងចុះបង្ក្រាប ឈើរបស់ឈ្មួញ ដែលកំពុងលាក់ទុកក្នុងចម្ការ នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ តែម្ដងទៅ។
បើតាមប្រភពផ្សេងទៀតថា ក្រដាស វីងវេរលុយ ជាច្រើនសន្លឹក ដែលផ្ញើលុយជូនលោក យូ ប៊ុនស្រៀង ក្នុងថ្ងៃខែផ្សេងៗគ្នាបានបង្ហាញថា កន្លងមកឈ្មួញឈើប្រណីត ដែលរងការបង្ក្រាបខាងលើគឺអាចធ្វើសកម្មភាពដឹកជញ្ជូន ព្រៃឈើបានយ៉ាងរលូន ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុនស្រៀង ជាអ្នកទទួលផ្ទាល់ ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០ម៉ឺនរៀលទៅ១លានរៀលឯណោះ។
ប្រភពបន្តទៀតថា ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ខែឱ្យលោក យូ ប៊ុនស្រៀង ប៉ុណ្ណោះទេ លើសនេះទៅទៀត នៅពេល រវល់ប្រជុំចុះបំពេញបេសកកម្មឬមានកម្មវិធីផ្សេងៗ ក្នុងនោះសូម្បីរថយន្តខូចក៏លោក យូ ប៊ុនស្រៀង ស្នើមកឈ្មួញឈើ ឱ្យចេញថ្លៃជាងជំនួសខ្លួនដែរ ដោយពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះទៀតហុចផ្ទាល់ដៃ។

ប្រភពពីបណ្ដាញសារព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះថា គេបានព្យាយាមសុំការបកស្រាយពីលោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង ខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យមានចម្លើយទាំងសងខាង ប៉ុន្តែផ្ទុយទៅវិញ បែរជាពុំមានការបកស្រាយ ខណៈពេលឮសំនួរ ដូចការចោទប្រកាន់នេះ ស្រាប់តែលោក យូ ប៊ុនស្រៀង ចុចបិទទូរស័ព្ទតែម្ដង។
បើតាមលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីបានឆ្លើយថាលោកមិនច្បាស់ទេ ព្រោះពុំសូវឃើញទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត។ទាក់ទិនករណីនេះ គេបានសង្ឃឹមថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរខេត្តមណ្ឌលគិរី និងចាត់វិធានការលើរឿងនេះមិនខាន ជៀងវាងការជឿ តែលើរបាយការណ៍ល្អៗបណ្ដាលឱ្យមន្ត្រីខិលខូច មួយចំនួនឆ្លៀតឱកាសក្ដោបសេដ្ឋកិច្ច ត្រូវរ៉ូវគ្នា ជាប្រព័ន្ធជាមួយឈ្មួញឈើ ជាហេតុនាំឱ្យការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិព្រៃឈើគ្មានប្រសិទ្ធភាព។អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕
Previous Post Next Post