តើបុគ្គលឈ្មោះ ហូវ ជីវ៉ៃ ជាអ្នកណា ទេីបបានជាមន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់មិនហ៊ានបង្ក្រាប ទុកអោយមេឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមតែអំពើចិត្ត'
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តើបុគ្គលឈ្មោះ ហូវ ជីវ៉ៃ ជាអ្នកណា ទេីបបានជាមន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់មិនហ៊ានបង្ក្រាប ទុកអោយមេឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមតែអំពើចិត្ត'

រតនគិរី ៖ ប្រជាពលរដ្ឋនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដែលអាងមានខ្នងបង្អែកក្រាស់នៅតែធ្វើសកម្មភាពដឹកជញ្ជូននឈើប្រណិត និងឈើប្រភេទលេខ១ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស យ៉ាងពេញបន្ទុក។

សកម្មភាពរបស់ឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ នៃស្រុកតាវែង និងស្រុកអណ្ដូងមាស ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងឃុំញ៉ាង មិនដែលមានសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ ផ្ទុយទៅវិញមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាសមត្ថកិច្ចនៅតាមខ្សែព្រំដែន មានតែជួយសម្រួលឲ្យឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដឹកជញ្ជូនឈើទៅដល់គោលដៅថែមទៀត។
ប្រជាពលរដ្ឋបានជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ជាបន្ទាន់ ព្រោះឈ្មួញរូបនេះនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគឃ្លើន ក្រៅពីដឹកឈើចេញពីស្រុកតាវែង និងស្រុកអណ្ដូងមាស គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ដឹកជញ្ជូនឈើពីស្រុកលំផាត់ ស្រុកវ៉ើនសៃ និងស្រុកកូនមុំ ចេញទៅស្រុកយួន តាមច្រកព្រំដែនក្នុងឃុំញ៉ាង យ៉ាងពេញទំហឹងថែមទៀត។
ចំណែកលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នោះទេ។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូវ ជីវ៉ៃ បានឲ្យដឹងថា ឈ្មួញរូបនេះមានខ្នងបង្អែកក្រាស់ ហើយចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមលំដាប់លំដោយទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយមិនប្រឈមនឹងការបង្ក្រាប មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន សមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាលក្នុងខេត្តរតនគិរី ហាក់ដូចជាខ្លាចឥទ្ធិពលឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ហើយទុកឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះព្រៃឈើដែលនៅសេសសល់ក្នុងស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកកូនមុំ ស្រុកវ៉ើនសៃ និងស្រុកលំផាត់ ជាដើមចៀសមិនផុតពីសេចក្ដីវិនាសហិនហោចរបស់ឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នោះទេ។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕
Previous Post Next Post