ភ្នំពេញ ៖ មន្ត្រីនគរបាលរងគ្រោះ ម្នាក់មាន ឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន្ត៍ នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ឋានន្តរសក្តិ ព្រិន្ទបាលទោ អត្តលេខ៩១៣៧៧ ( ពីមុនជាមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣) មានលំនៅផ្ទះកន្លែងកើតហេតុ បានបាញ់សម្លាប់ខ្លួននឹងកាំភ្លើងខ្លីម៉ាកLOCK ១៩ AUSTRIA លេខ LLU០២៧ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចផ្ទះគ្មានលេខ តាមផ្លូវបេតុង ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទាក់ទិននឹងការធ្វើអត្តឃាតនេះដែរ គេពុំដឹងពីមូលហេតុអ្វីនៅឡើយទេ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលរងគ្រោះរូបនោះបានទូរស័ព្ទទៅបងប្អូនជីដូនមួយម្នាក់អោយទៅដឹកនៅតាមផ្លូវបេតុងក្រោយវត្តចន្ទ័បុរីវង្ស ដើម្បីមកផ្ទះ ពេលមកដល់ មន្ត្រីនគរបាលរងគ្រោះរូបនោះ ក៏បានផ្លោះរបងចូលផ្ទះ ។នៅពេលបងប្អូនជីដូនមួយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ឃើញមន្ត្រីនគរបាលរងគ្រោះរូបនោះតេទៅជាច្រើនដង ហើយក៏តេមកវិញមិនឃើញ ក៏មានការងឿងឆ្ងល់ ក៏បានត្រឡប់មកមើលឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដោយមានកាំភ្លើងខ្លីមួយដើមនៅក្បែរនោះ និងឃើញសរសេរបណ្តាំនៅលើសំបកកេស ។សាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮស្នូរផ្ទុះអាវុធចំនួន២គ្រាប់ ក្រោយមកក៏មានការភ្ញាក់ផ្អើលតែម្តង។ប្រភពពីលោកវរសេនីយ៍យឺន សាវី ជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ ត្រូវជាឪពុកជនរងគ្រោះ បានអោយដឹងថា កន្លងមកកូនស្រីពុំដែលមានទំនាស់ជាមួយក្រុមគ្រួសារអ្វីឡើយ នៅពេលដែលគាត់ធ្វើដំណើរទៅការពារនៅពហុកីឡាដ្ឋានមរតកតេជោ ស្រាប់តែប្រពន្ធបានទូរស័ព្ទថាកូនស្រីស្លាប់បាត់ទៅហើយ។តាមលិខិតបណ្តាំដែលបានបន្សល់ទុក បានសរសេរថា កូនសុំទោស ប៉ាម៉ាក់ កូនលាសិនហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្លីបងអូន គេអត់ជាប់ពាក់ព័ន្ធទេ យកកាំភ្លើងអោយគាត់វិញផង»។នៅក្នុងលិខិតនោះក៏បានអោយដឹងទៀតថា កូនសុំទោសហើយមិនបាច់ធ្វើបុណ្យអោយកូនទេកុំអោយអស់លុយ កូនលាហើយ ប៉ាម៉ែជាមនុស្ស លាប្អូនទាំង៤នាក់ លាលោកកុងចៅសូមទោស គ្មានរបស់ណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង»។ ក្រោយកើតហេតុ នគរបាលមូលដ្ឋានក៍ដូចជានគរបាលជំនាញចុះទៅពិនិត្យស.ពជនរងគ្រោះ រួចប្រគល់អោយក្រុមគ្រួសារបញ្ជូនយកទៅតម្កល់ធ្វើបុណ្យនៅវត្តច័ន្ទបុរីវង្ស ៕






