ភ្នំពេញ ÷បុរសម្នាក់ដែលគេស្គាលថាជាជនជាតិចិន ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ ផ្ទះសំណាក់មួយកន្លែង ដោយពីទាន់ដឹងពីមូលហេតុ កាលពីវេលាម៉ោងប្រម៉ាណជាង១២ យប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលមានឈ្មោះ ខាយយសាន (ជាប់ផ្សារទំនើបខាយសាន) ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលអង្គភាពយើងទទួលបាន ថាមុនពេលកើតហេតុ មានបុរសម្នាក់ដែលជាជនជាតិចិន បានមកស្នាក់នៅ ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ដែលមានការឧបត្ថម្ភពីសមាគមចិន រួចបុរសរូបក៏បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់តែម្តង ដោយពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ត្រួតពិនិត្យ និងធ្វើការទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើកោសល្យវិច័យសាកសពខាងលើ រួចរាល់ដោយឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកមែន ទើបធ្វើកំណត់ហេតុ រួចប្រគល់សពទៅសមាគមចាត់ចែងបន្ត ៕





