រថយន្តរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បុកក្មេងប្រុសវ័យ ៥ ឆ្នាំម្នាក់ ស្លា-ប់ យ៉ាងអណោចអធ័ម"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រថយន្តរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បុកក្មេងប្រុសវ័យ ៥ ឆ្នាំម្នាក់ ស្លា-ប់ យ៉ាងអណោចអធ័ម"

មណ្ឌលគិរី÷ ផ្អើលពេញខេត្តមណ្ឌលគិរី ករណីដដែលៗ របស់បុគ្គល់លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់ អ្វីដែលគេចាប់អារម្មណ៍នោះគឺលោកប្រធានមន្ទីរ មិននៅដោះស្រាយបញ្ហា នៅហ្នឹងកន្លែងកើតហេតុទេ ប៉ុន្តែបែរជាព្យាយាមជម្លៀសគេច ខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ទោះជាយ៉ាងណា ក៏ដោយតាមរយៈភិនភាគរថយន្តនិងស្លាកលេខ អ្នក ក្រុងសែនមនោរម្យ បានឲ្យដឹងថាគឺជារថយន្តលោកយន់សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ត្រីនគរបាលស្រុកអូររាំងបានឲ្យដឹងថា នៅវេលាម៉ោង ជាង១រសៀល ថ្ងៃទី៣ ខែសីហាឆ្នាំ ២០២៣ លោកយន់សារោម បានធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ដោយបើករថយន្តមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ២០-២-០១៥២ ក្នុងគោលដៅទៅពិនិត្យមើល ផ្លូវដែលបាក់ស្រុតនៅចំណុច អរងើយ ក្នុងស្រុកអូរាំង និងមើលដំណើរការនៃការឈូស ឆាយធ្វើផ្លូវវាង ដើម្បីអាចឲ្យរថយន្តធ្វើដំណើរបណ្ដោះ អាសន្នសិន ខណៈដែលក្មេង ប្រុស អាយុ៥ឆ្នាំ កំពុងលេងលើចិញ្ចើមផ្លូវ ក៏ត្រូវរថយន្តលោកយន់ សារោម បើកបំបុកហើយជ្រុលចង្កូតទៅបុករថយន្ត កាមារីស្វិត១គ្រឿងទៀត អ្នកភូមិនិយាយថា អ្នកបើក បររថយន្តពាក់ស្លាកលេខរដ្ឋនោះ ទំនងជាងុយដេក ។
ក្មេងប្រុសរងគ្រោះ ឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រោយពីកើតហេតុលោកយន់ សារ៉ោម ដែលជាអ្នកបើកបររថយន្តបង្កហេតុផ្ទាល់មិនបាននៅសួរនាំហេតុផលឬ ជួបឪពុកម្ដាយក្មេងរង គ្រោះនោះឡើយផ្ទុយទៅវិញលោកបានព្យាយាមជម្លៀសខ្លួនចេញពីទីកើតហេតុយ៉ាងលឿនបំផុត  ទោះជាយ៉ាងណាក៏ដោយ តាមរយៈភិនភាគរថយន្តទើបគេដឹងថា ជនបង្កហេតុគឺលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីពិតមែន ។
លោកយន់ សារោម គឺជាជនលេចធ្លោម្នាក់លើបញ្ហារឿងអាស្រូវ នៅក្នុងខេត្តមណ្ឌលគិរី ទាំងបញ្ហាក្រុមគ្រួសារនិងបញ្ហាសង្គមពាក់ ព័ន្ធនិងបញ្ហាដីធ្លី លោកមានបញ្ហាទំនាស់ដីធ្លីច្រើនកន្លែងជាមួយប្រជាពលរដ្ឋ បងប្អូនជនជាតិភាគតិច, លោកមានរោងសិប្បកម្មនៅក្បែរតំបន់អភិរក្សភ្នំព្រិច ជាពិសេសលោកមានវិបត្តិគ្រួសារដោយការលែងលះជាមួយភរិយា។ ...ឥឡូវរឿងមួយទៀតគឺករណីបើក រថយន្តបុកក្មេងបណ្ដាលឲ្យស្លា-ប់ហើយលោកគេចខ្លួនព្យាយាមមិនទទួលខុសត្រូវ។
បើទោះបីជាមានរឿងអាស្រូវច្រើន រុំព័ទ្ធយ៉ាងណា ក៏ ដោយក៏លោកយន់ សារ៉ោម នៅតែបន្តឈរជើងយ៉ាង រឹងមាំ នៅក្នុងតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដដែល។

គេរង់ចាំមើលរឿងមួយនេះទៀតពាក់ព័ន្ធនឹងអាយុជីវិត។ តើលោកយន់ សារោម មានជោគវាសនាយ៉ាងណា  ឬសងលុយរួចខ្លួន ដោយមិនមានទោសពៃរ៍? លោកយន់ សារ៉ោម កន្លងមកបានប្រព្រឹត្តខុសឆ្គងក្នុងការងារ ក៏ដូចជាទំនាក់ទំនងជាមួយប្រជាជនផងដែរ ៕
Previous Post Next Post