ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្សារកាណាស៊ីធី ពាក់ព័ន្ធករណីគាស់ផ្ទះ ចូលលួចម៉ូតូនិងទូរស័ព្ទបានសម្រេច "
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្សារកាណាស៊ីធី ពាក់ព័ន្ធករណីគាស់ផ្ទះ ចូលលួចម៉ូតូនិងទូរស័ព្ទបានសម្រេច "

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូនិងទូរស័ព្ទបានសម្រេច ពីចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមបេីកម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ស្វែងរកតាមប្រព័ន្ធGPS ចាប់បានមកវិញ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  ។

ជនរងគ្រោះឈ្មោះហាន ចន្ទី ភេទស្រី អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  ហើយម៉ូតូដែលជនសង្ស័យលួចនោះម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FV-0611 និងទូរស័ព្ទមួយគ្រឿងម៉ាកoppo។
ចំណែកជនសង្ស័យឈ្មោះ នន់ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីរជនរងគ្រោះបានរៀបរាប់ថា មុនពេលកេីតហេតុនៅវេលាម៉ោង១រំលងអធ្រាត្រ ខណៈគាត់កំពុងលង់លក់ក្នុងដំណេកស្រាប់តែមានជនសង្ស័យម្នាក់គាស់ទ្វារចូលលួចម៉ូតូមួយគ្រឿងនិងទូរស័ព្ទមួយគ្រឿងដែលគាត់ដាក់នៅលេីដំណេក។
ខណៈជនសង្ស័យលួចបានហេីយបញ្ឆេះម៉ូតូជិះចេញទៅ ទេីបគាត់ភ្ញាក់ដឹងខ្លួនឃេីញទ្វារចំហ និងបាត់បង់ម៉ូតូមួយគ្រឿង ទូរស័ព្ទមួយគ្រឿងទៀត ទេីបផ្អេីលឆោឡោឡេីង តែសំណាងល្អទូរស័ព្ទគាត់បានភ្ជាប់ប្រព័ន្ធGPS ទេីបគាត់ជិះតាមស្វែងរករហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែឆ្នាំដដៃល ទេីបប្រទះឃេីញជនសង្ស័យនៅមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ចាត់ការតាមច្បាប់ ដោយឡែកម៉ូតូ និងទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

Previous Post Next Post