កម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាបឈើប្រភេទប្រណិត៩៩ដុំ ប្រគលឲ្យខាងជំនាញនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាបឈើប្រភេទប្រណិត៩៩ដុំ ប្រគលឲ្យខាងជំនាញនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង"

ខេត្តបាត់ដំបង ÷យោងតាមរបាយការណ៍របស់កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ១៩ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានការសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យករណីដឹកជញ្ជូនផលអនុផលព្រៃឈេី គ្មានលិខិតអនុញ្ញាតមួយករណីក្នុងមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ។

ក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញដឹកជញ្ជូន តាមគោយន្តកន្រៃ្ត០១គ្រឿងនិងរថយន្តកាមរី០១គ្រឿង និងមានឈើប្រណីតសរុបចំនួន ៩៩ដុំ ដែលក្នុងនោះមានប្រភេទឈើបេង៤២ដុំ=៤១៥kg=០m³332 (កកោះ គគីរ)៣០ដុំ=1m³005 មៀនព្រៃ២៧ដុំ=0m³385 ដែលសរុបទាំងអស់=1m³722
១,រថយន្តកាមរីពណ៌ស្លាបក្អែក០១គ្រឿង

២,គោយន្តកន្ត្រៃ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ ចយ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិអក្សរតេ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយពីបង្ក្រាបដកហូតបាន ទាំងមធ្យោបាយ និងវត្ថុតាងខាងលើ បច្ចុប្បន្នត្រូវបានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈេីខេត្តបាត់ដំបង ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕
Previous Post Next Post