ភ្នំពេញ ÷នៅថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ ២០២៣នេះ ក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតឱសថបុរាណយិនស៊ុនក្រុមហ៊ុនគ្រួសារកក់ក្តៅ របស់លោកឧកញ៉ាសម្បត្តិហើយ ដោយក្រុមហ៊ុនគ្រួសារកក់ក្តៅមិនបានអនុវត្តតាមលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយឲ្យក្រុមហ៊ុន មិនព្រមបញ្ឈប់ការលក់និងចែកចាយឱសថយិនស៊ុននេះ ។
ផលិតផលបំប៉នសុខភាពឈ្មោះ GINSENG PRO /Bott/30 Caps និង GINSENG PRO/Bott/60 Caps ដែលក្រសួងសុខាភិបាលប្រកាសលុបលេខបញ្ជីការ ដោយបញ្ឈប់ការនាំចូល ឈប់ចែកចាយនិងឈប់ប្រើប្រាស់ផលិតផលបំប៉ន សុខភាពខាងលើនេះ ពីព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ៕







