ករណីយល់ច្រឡំ ចោទថាជាចោរលួចទូរស័ព្ទ ខណះពេលរូបគាត់ខំជួយសង្គ្រោះជនរងគ្រោះ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ករណីយល់ច្រឡំ ចោទថាជាចោរលួចទូរស័ព្ទ ខណះពេលរូបគាត់ខំជួយសង្គ្រោះជនរងគ្រោះ

ភ្នំពេញ ÷ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីវេលាម៉ោង ប្រមាណ១១ យប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខបុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលឡានសង្រ្គោះបន្ទាន់មកដល់ ក៏មានសន្តិសុខនៅបុរីម្នាក់ បានផ្តាំផ្ញេីអោយគាត់ឡេីងឡានពេទ្យដើម្បីជួយជូនជនរងគ្រោះទៅមន្ទីរពេទ្យផង។

ពេលទៅដល់មន្ទីរពេទ្យ បុគ្គលិកពេទ្យមានគ្នាចំនួន៣នាក់ បានចោទថាគាត់ជាចោរលួចទូរស័ព្ទជនរងគ្រោះ នឹងប្រើអំពើរហិង្សាទៅលេីគាត់ យ៉ាងសាហាវឃូឃៅ ដោយវាយរូបគាត់ ហេីយថែមទាំងអូសគាត់ទៀតផង ជនបង្ករព្យាយាមដាក់បន្ទុកថាគាត់ជាចោរលួចទូរសព្ទ័ ទាំងដែលមិនមានវត្ថតាងអ្វីទាំងអស់ ។
ក្រោយមកទើបដឹងថាមិនមែនជាចោរ ទើបបុគ្គលិកទាំង៣នាក់នោះ ព្យាយាមតាមសុំសម្របសម្រួលជាមួយជនរងគ្រោះវិញ តែជនរងគ្រោះមិនព្រម ដាច់ខាតត្រូវដាក់ពាក្យបណ្តឹង ដេីម្បីស្វែងរកយុត្ដិធម៍ ។
សូម​សមត្ថកិច្ចមេត្តាជួយ​រកយុត្តិធម៌​ជូន​គាត់ផង​ ជាពិសេស​បុគ្គលិក​ មន្ទីរ​ពហុព្យាបាល​ និង​ សម្ភព​ ណាត្រា​ បឹងទំពុន​ ដែល​រួមគ្នា​ប្រេីអំពេីហឹង្សារ​ ទៅលេី​ជនរងគ្រោះ​ មិនគួរលេីកលែងនោះទេ​ ។
ម្យ៉ាងទៀតសុំស្នើដល់អាជ្ញាធរជាពិសេសលោក ហែមដារិទ្ធិ អភិបាលខណ្ឌមានជ័យនិងលោក អ៊ុកបូនីន អធិការនគរបាលខណ្ឌមានជ័យ សូមមានចំណាត់ការឲ្យបានតឹងរឹង ទៅលើគ្លីនិកណាត្រាបឹងទំពុននេះផង ពីព្រោះគ្លីនិកណាត្រាបឹងទំពុននេះ ចេញឡានដឹកអ្នកជំងឺតាមដងផ្លូវ យ៉ាងអាណាធិបតេយ្យ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ ៕

Previous Post Next Post