ជម្លោះពាក្យសម្ដី រឿងលុយកាក់ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រី របួសធ្ងន់ ឈាមស្រោចខ្លួន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជម្លោះពាក្យសម្ដី រឿងលុយកាក់ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រី របួសធ្ងន់ ឈាមស្រោចខ្លួន"

ភ្នំពេញ ៖ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រី រឿងជម្លោះពាក្យសម្ដីពាក់ព័ន្ធរឿងលុយកាក់ បណ្ដាលអោយជនរងគ្រោះដែរជាបងថ្លៃស្រីរងរបួសធ្ងន់ធ្ងរបញ្ចូនទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍នេះកេីតឡេីងនៅ វេលាម៉ោង ០៦ និង ៥២ព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដេីមស្លែង ម្ដុំដេីមឈេីទាលធំ សង្កាត់ច្បារអំពៅទី ០២  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ភឿន ចន្ទ័ធឿន អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅផ្ទះបងថ្លៃរបស់ខ្លួន គោលបំណងដើម្បីទារលុយ ដែលជំពាក់ចំនួន ៨០០០ដុល្លារ ដែលបងថ្លៃបានជំពាក់ ប៉ុន្តែបងថ្លៃបែរជានិយាយពាក្យមិនសមរម្យ និង គ្មានទំនួលខុសត្រូវ ទើបធ្វើអោយជនសង្ស័យ និង ជនរងគ្រោះ ឈ្លោះទាស់ពាក្យសម្តីគ្នា ភ្លាមៗ នោះជនសង្ស័យបានក្រឡេក  ឃើញកាំបិត ដែលទុកលើគ្រែមុខផ្ទះ រួចជនសង្ស័យបានស្ទុះទៅយកកាំបិត និងបានធ្វើសកម្មភាពកាប់ទៅលើ បងថ្លៃរបស់ខ្លួន បណ្តាលអោយរងរបួសដៃ និងក្បាលធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនិតិវិធី៕

Previous Post Next Post