ភ្នំពេញ÷ នៅព្រឹកថ្ងៃពុធទី ២៧ ខែកញ្ញាឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់ បានមកពីបណ្ដាខេត្ត/ក្រុង.មកកាន់ក្រសួងព័ត៌មាន ដើម្បីដាក់ញត្តិ ស្នើឱ្យឯកឧត្តមនេត ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការ លុបអាជ្ញាប័ណ្ណលោកផែងវណ្ណៈចេញពីក្រសួងព័ត៌មាន បន្ទាប់ពីលោកផៃង វណ្ណៈ ធ្វើការ live video ក្នុងផេករបស់ផែងវណ្ណៈញូស៍ ដោយបានជេរប្រមាថក្រុមអ្នកសារព័ត៌មាន ថាពួកអាឆ្កួត អាកាសែតសុីឈ្នួន និងពួកអាកាសែតខ្ចប់មមីសមានមួយរៀលៗ ឆ្នូតពាក់កាតដើរ ឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ "រហេមរហាម" ខ្វះចំណេះដឹង ព្រមទាំងចាត់ទុកអ្នក សារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត ដោយថែមទាំងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើ និងចុងក្រចកជើង របស់ខ្លួនទៀតផង»។
ទង្វើរបស់ឈ្មោះ ផៃង វណ្ណៈ គឺជាការញុះញង់ឱ្យមានការរើសអើង និងបង្កភាពវឹកវរដល់ សង្គមជាតិ ពុំមែនជាការរិះគន់ក្នុងន័យស្ថាបនានោះឡើយ ដែលនាំឲ្យប្រជាពលរដ្ឋមានគំនិតអវិជ្ជមាន និង អស់ជំនឿលើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានផ្ទាល់ ដែលកំពុងបំពេញវិជ្ជាជីវៈបម្រើសង្គម។ក្រោយពេលឯកឧត្តម ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានទទួលញាត់ពីក្រុមអ្នកសារព័ត៌មាន និងមានការសំណូមពរពីបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព ក្នុងនោះឯកឧត្តមផុសសុវណ្ណ បានមានប្រសាសន៍ថា លោកនឹងបញ្ជូនញត្តិនិងសំណូមពរ របស់បងប្អូនក្រុមអ្នកសារព័ត៌មាន ទៅឯកឧត្តមនេត ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាតើត្រូវលុបអាជ្ញាប័ណ្ណ ឬមួយឱ្យលោកផែង វណ្ណះសុំទោស សាធារណៈ និងលុបកាយឡាយវីដេអូជេរប្រមាថមកលើក្រុមអ្នកសារព័ត៌មាន ចេញពីផេករបស់គាត់។ក្រុមអ្នកសារព័ត៌មានកំពុងតែទន្ទឹងរង់ចាំមើលថា តើក្រសួង មានវិធានការលុបអាជ្ញាប័ណ្ណលោកផែងវណ្ណៈចេញពីក្រសួងព័ត៌មាន បានដែរឬក៏អត់ ៕![]() |










