សេចក្តីជូនដំណឹង !! នាងខ្ញុំឈ្មោះ ភារ៉ាជាម្ចាស់បំណុល សុំ ឲ្យឈ្មោះ សុខ ចាន់ឌី ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ០៣០៥៥៧៩៨០ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅផ្ទះលេខ 9AEoE1 ផ្លូវលេខ03A ភូមិមល សង្កាត់ដង្កោរ ខណ្ឌ ដង្កោរ រាជធានីភ្នំពេញ ។
ចូលខ្លួន មកដោះស្រាយ សងប្រាក់ដែលបានខ្ចី ចំនួន១៥០០០ដុល្លា (មួយមុឺនប្រាំពាន់ដុល្លា) ដែលបានខ្ចីកាលពីថ្ងៃ ទី០៣ ខែមិនា ឆ្នាំ២០២១ ដោយ សន្យាថា ខ្ចីត្រឹមតែ២ ខែនោះទេ និងសងត្រឡប់មកវិញ ។ជាក់ស្តែង រយៈពេល២ឆ្នាំ ៦ខែ មកហើយ បុគ្គល ឈ្មោះ សុខចាន់ឌី (ហៅឌីវ៉ាន់ខូវ) ទើបតែសងបាន៣៩០០ដុល្លា (បីពាន់ប្រាំបួនរយដុល្ល) តែប៉ុណ្ណោះ ដើម្បីបញ្ជាក់ បុគ្គល រូបនេះថែមទាំងធ្វើកិច្ចសន្យា សងត្រឡប់មកវិញ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រវាងអ្នកផ្តល់ប្រាក់កម្ចី និងម្ចាស់បំណុល ។តែបុគ្គលនេះ មិនគោរពតាមកិច្ចសន្យាដែលបានធ្វើនោះទេ ដោយសន្យាខ្យល ថ្ងៃនេះ ថ្ងៃនោះរកលេសគេចវេស រហូត សូម្បីលេខទូរស័ព្ទក៏បិទ ហ្វេសប៊ុកក៏ប្លុក រហូតលែងមានការឆ្លើយតប ទើបម្ចាស់បំណុល រកបណ្ដាញសង្គម ជួយផ្សព្វផ្សាយបន្ថែម ដើមឲ្យបានដល់បុគ្គលរូបនេះ បើនៅតែមិនចូលខ្លួន មកដោះស្រាយនោះទេ ម្ចាស់បំណុល និងចាត់វិធានការតាមផ្លូវច្បាប់ថែមទៀតផង ។អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបញ្ហាសង្គម រាយការណ៍ជូនដល់ប្រមុខ ថ្នាក់ដឹកនាំ ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច បុគ្គលមួយណានោះឡើយ បណ្ដាសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយ ពីស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕






