ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ប្រជាពលរដ្ឋ សូមសំ ណូមពរ ទៅដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សូមជួយមើលការអនុវត្តរបស់លោកប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងផងទាន'
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ប្រជាពលរដ្ឋ សូមសំ ណូមពរ ទៅដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សូមជួយមើលការអនុវត្តរបស់លោកប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងផងទាន'

កំពង់ឆ្នាំង ÷នៅថ្ងៃទី៨ ខែកញ្ញា  ឆ្នាំ២០២៣ ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារជា ម្ចាស់ដីរស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំងមានការខកចិត្តយ៉ាងធ្ងន់ធ្ងរ និងបានប្រតិកម្មខ្លាំងៗ បន្ទាប់ពីពួកគាត់ដឹងថា លោក លី សុភា ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង អនុវត្តផ្ទុយពីលិខិត ស ជ ណ លេខ ១៥៤ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។

បេីយោងលេីលិខិតលេខ១៥៤ សជណ ម យ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចថា÷-កាត់ឆ្វៀលដីចំនួន៣០ ក្បាល ដីទំហំ១០ ហិចតា ៤.២០០ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋកំពុងអាស្រ័យផលនៅភូមិព្រះរាមរង្សី ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រក្សាទុកទំហំដី២១៣ ហិចតា ៩.១០០ ម៉ែត្រការ៉េ ដើម្បីចុះបញ្ជីជាអចលនៈវត្ថុ ទ្រព្យក្រសួងការពារជាតិសម្រាប់បម្រើឲ្យវិស័យការពារជាតិ។
ក៏ប៉ុន្តែ លោក លី សុភា  ប្រធានមន្ទីរសុរិយោដី បានអនុវត្តផ្ទុយពីខ្លឹមសារនៃលិខិត ស ជ ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមិនបានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរស់នៅភូមិ ព្រះរាមរង្សី ឃុំ ជ្រៃបាក់ ដែលកំពុងអាស្រ័យផលជាក់ស្ដែងទេ បែជាបន្លំសម្រេចចេញប័ណ្ណកម្មសិទ្ធិ ដីដែលរាជរដ្ឋាភិបាលហាមឃាត់(មានលេខនិយាមការច្បាស់លាស់) ដូចមានក្នុងខ្លឹមសារ សជណ ឲ្យទៅ ប្រជាពលរដ្ឋផ្សេង ដែលមានផ្ទៃដីសរុបប្រមាណជា ២០ហិតតា ក្នុងឆ្នាំ ២០២០ ជាក្បាលដីដែលលិខិតរបស់គណៈរដ្ឋមន្ត្រី ហាមឃាត ទៅវិញ។

ចំណែកក្បាលដីចំនួន៣០ ក្បាលដី ដែលមានទំហំ ១០ហិចតា៤.២០០ ម៉ែត្រការ៉េដែលប្រើប្រាស់អាស្រ័យផល របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ព្រះរាមរង្សីឃុំ ជ្រៃបាក់ លោកប្រធានមន្ទីររូបនោះមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យឡើយ។មិនតែប៉ុណ្ណោះលោកប្រធានមន្ទីររូបនេះបានរំកិលទីតាំងដីខុសពីទីតាំងដើម តាមរយៈប្រើប្រាស់(លេខនិយាមការថ្មី) ខុសពី(លេខនិយាមការចាស់)ដែលអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ចុះហត្ថលេខា ឯកភាព នៅថ្ងៃទី ៣១/០១/២០១៩ តាមសំណើរបស់ សម្ដេច ពិជ័យសេនា ទៀ បាញ់ អតីត រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃ១៨/១២/២០១៨    ដើម្បីជាមូលដ្ឋានក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋផ្សេង ដែលផ្ទុយដាច់ស្រឡះពីខ្លឹមសារ ស ជ ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី  ។
ករណីខាងលើនេះ សបញ្ជាក់ឲ្យឃើញថាលោក លី សុភា ប្រធានមន្ទីរដែនដី មិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលឡេីយ ក្នុងនាមជាប្រធានមន្ទីរដែលរាជរដ្ឋាភិផ្តល់នូវទំនុកទុកចិត្ត ដើម្បីបំពេញការងារជូនពលរដ្ឋ ដោយមិនបានគោរពតាមសហលក្ខខណ្ឌិកៈមន្ត្រីរាជការក្នុងនាមជាប្រធានមន្ទីរដែនដីឡើយធ្វើអ្វីតាមតែអំពើចិត្ត។
ប្រជាពលរដ្ឋរងគ្រោះសំណូមពរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី មេត្តាពិនិត្យលើកករណីនេះជូនប្រជាពលរដ្ឋភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងមានវិធានការចំពោះអ្នកដែលពាក់ព័ន្ធក្នុងការឃុបឃិតក្លែងបន្លំក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះ៕
យើងខ្ញុំដែលជាអ្នកផ្សារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបង្ហាញអំពីសង្គម ពីប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំ មិនមានចេតនាក្នុងការជាន់ពន្លឹកណាមួយនោះឡើយ  សូមអរគុណ !
Previous Post Next Post