យុវជនម្នាក់ជាអ្នកដឹកអាហារតាមអនឡាញម្នាក់ ត្រូវរថយន្តស៊េរីទំនើបរបស់ជនជាតិចិនបុ-កហើយរត់គេចខ្លួន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

យុវជនម្នាក់ជាអ្នកដឹកអាហារតាមអនឡាញម្នាក់ ត្រូវរថយន្តស៊េរីទំនើបរបស់ជនជាតិចិនបុ-កហើយរត់គេចខ្លួន"

ភ្នំពេញ ÷យុវជនម្នាក់ជាអ្នកដឹកអាហារអនឡាញក្រុ​មហ៊ុន Nham24 ត្រូវរថយន្តវាគ្រឿងបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតម៉ូតូមួយកំណត់ផ្នែកខាងមុខ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១និង២០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការម​ន រាជធានីភ្នំពេញ​ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ដឹកជញ្ជូនអនឡាញម្នាក់ ជិះម៉ូតូឌ្រី​មសង់ ស្របទិសជាមួយរថយន្ត​ Mercedes Maybach ពាក់ស្លាកលេខភ្នំពេញ 2BV-9580 បេីកបរដោយបុរសបរទេសជនជាតិចិនម្នាក់ សុខៗស្រាប់តែរថយន្តបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវម៉ូតូជិះទៅបុ+កផ្ទប់ពីចំហៀងកង់មុខខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតម៉ូតូ មួយកំណាត់មុខ និងរបួសចុកឆ្អល់ តែម្នាក់ឯង រីឯរថយន្តបង្ករបានបេីករត់មកដល់ ចំណុច​ជិតអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្លូវព្រះនរោត្ត​ម​ ត្រូវបានអ្នកឃេីញហេតុការណ៍ជួយតាមឃាត់បាន និងរាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ត្រួតពិនិត្យ និងទុកពេលវេលាឲ្យភាគីទាំងពីរ ចរចា និងសម្របសម្រួល ដោយភាគីខាងរថយន្តហៅតំណាងមកជួយបកប្រែ​ រួចសងសំណង១០០$(មួយរយដុល្លា)ទៅឲ្យខាងភាគីម៉ូតូដេីម្បីបញ្ចប់រឿង ៕
Previous Post Next Post