ភ្នំពេញ ÷ពលរដ្ឋជាច្រើនគ្រួសារ ដែលរងការលិចលង់ផ្ទះសំបែង ខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ស្នើសុំ សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហែមដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ សូមមេត្តាចុះត្រួតពិនិត្យ និងជួយ ក្នុងការរំដោះទឹកចេញពីផ្ទះ និងភូមិរបស់ពួកគាត់នេះផង ។
កុំដូចពាក្យមួយចំនួន ដែលបានលើកឡើងថា មុនពេលបោះឆ្នោត អាជ្ញាធរតែងតែចុះសាកសួរសុខទុក្ខ និងបង្រៀនគូសសន្លឹកឆ្នោតដល់ផ្ទះពលរដ្ឋ តែជាក់ស្តែង នៅពេលដែលបោះឆ្នោតហើយ ពលរដ្ឋជួបទុក្ខលំបាក មិនឃើញមានអស់លោកណា អើតក្បាល ឬក៏ចុះមកសាកសួរនោះទេ ។សូមរំលឹកថា:បន្ទាប់ពីរមានភ្លៀងមួយមេ តូច ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានទឹកជនលិចចូល ដល់ក្នុងផ្ទះ កាលពីរយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតានូ១ តានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែការជន់ទឹកលិផ្ទះពលរដ្ឋនេះគឺចូល៣យប់ ៤ថ្ងៃទៅហើយ ។សូមបញ្ជាក់ថា)ភ្លៀងមួយមេតូចនោះទេ តែដោយសារមិនមានប្រព័ន្ធលូគ្រប់គ្រាន់ សម្រាប់បង្ហូរទឹកចេញ និងដោយសារការចាក់លុបបឹងបួរជាដើម ទើបទឹកច្រាល បុកពីក្រោមឡើងមកលើវិញ ។ទោះបីជាយ៉ាងណាក៏ដោយទាំងនេះជាគ្រោះធម្មជាតិ ឬក៏ព្រោះតែការអភិវឌ្ឍន៍ និងការសាងសង់គ្រប់ទីកន្លែង មិនថានៅលើគោក ឬក៏ក្នុងបឹងទន្លេ ត្រូវតែលុប ដើម្បីយកដីមកសាងសង់ និងអភិវឌ្ឍន៍ ៕











