ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងជន់លិចផ្ទះពលរដ្ឋជាច្រើនគ្រួសារ នៅខណ្ឌដង្កោ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងជន់លិចផ្ទះពលរដ្ឋជាច្រើនគ្រួសារ នៅខណ្ឌដង្កោ"

ភ្នំពេញ ៖ លោក លឹម សំបូរ ចៅសង្កាត់រងទី១ នៃសង្កាត់ស្ពានថ្ម បានឱ្យដឹងថា សង្កាត់ស្ពានថ្ម ជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើន ដែលរងការជន់លិច ស្ថិតនៅស្របសណ្តរស្ទឹងព្រែកត្នោតតែម្តង ដោយពលរដ្ឋទាំងអស់ចំនួន ១៩៤ គ្រួសារ ស្មើរនឹង ១៨៩ ខ្នងផ្ទះ និងមានមនុស្សរុប ៨០៤ នាក់ ដែលរស់នៅជាប់ស្ទឹង សុទ្ធសឹងតែជន់លិចទាំងអស់ ។

ទឹកស្ទឹងព្រែកត្នោត បានបន្តហក់ឡើង និងបណ្តាលឱ្យជន់លិចផ្ទះពលរដ្ឋជាង ៩០០ ខ្នងផ្ទះ ដែលស្មើរទៅនឹង ៤១ ភូមិ ក្នុងសង្កាត់ចំនួន ០៩ ដែលមានពលរដ្ឋ ១០០៥ នាក់ ស្ថិតក្នុងខណ្ឌដង្កោ គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣  ស្ថានភាពទឹកនៅតែបន្តហក់ឡើងនៅឡើយ គិតត្រឹមថ្ងៃដដែលនេះ ដោយសារទឹកហូរធ្លាក់មកពីប៉ែកខាងលើខ្លាំង ។
លោកចៅសង្កាត់រងទី១ បានបញ្ជាក់ថា មិនមែនតែលំនៅឋានពលរដ្ឋនោះទេដែលមានការលិចលង់ ក្នុងនោះទីតាំងសាលាសង្កាត់ ស្នាក់ការប៉ុស្តិ៍នគរបាល រួមទាំងសាលារៀន និងទីវត្តអារាម ក៏រងការលិចលង់ដែរ ។
បច្ចុប្បន្នកម្លាំងនគរបាល សហការជាមួយសង្កាត់ បានបន្តការចុះណែនាំដល់តាមខ្នងផ្ទះពលរដ្ឋដែលមានការលិចលង់ឱ្យបន្តការប្រុងប្រយ័ត្ន និងជួយប្រមែប្រមូលសម្ភារៈតាមលំនៅឋានណាដែលមានការលិចលង់ខ្លាំងយកមកកាន់ទីទួលមានសុវត្ថិភាពផងដែរ ។
ប្រជាពលរដ្ឋដែលរងការលិចលង់លំនៅឋាន បានឱ្យដឹងថា ទឹកស្ទឹងបានលិចចូលដល់ខ្នងផ្ទះរបស់គាត់ប្រមាណ៣ថ្ងៃមកហើយ ប៉ុន្តែនៅថ្ងៃនេះទឹកបានបន្តហក់ឡើងខ្លាំង ក្នុងនោះផ្ទះមួយចំនួនបានលិចដល់ពាក់កណ្តាលឯណោះ។
ពួកគាត់បន្តថា ទឹកស្ទឹងព្រែកត្នោតតែងជន់លិចជាប្រចាំនៅរៀងរាល់ឆ្នាំ ហើយគិតត្រឹមថ្ងៃនេះស្ថានភាពទឹក មិនទាន់មានការជន់លិច ដូចឆ្នាំកន្លងទៅនៅឡើយនោះទេ នៅសណ្តរស្ទឹងព្រែកត្នោត មានសង្កាត់មួយចំនួន ដូចជា សង្កាត់គងណយ សង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀន និងសង្កាត់សាក់សំពៅ ជាដើម កំពុងទទួលរងនូវការជនលិច ហើយលំនៅឋានពលរដ្ឋជាច្រើនរយគ្រួសារកំពុងជន្លៀសទៅទីទួលសុវត្ថិភាព ៕

Previous Post Next Post