អតិថិជន រអ៊ូរទាំនិងការពន្យារបស់ក្រុមហ៊ុនសាងសង់ខុនដូ ដែលមិនគោរពតាមកិច្ចសន្យា"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អតិថិជន រអ៊ូរទាំនិងការពន្យារបស់ក្រុមហ៊ុនសាងសង់ខុនដូ ដែលមិនគោរពតាមកិច្ចសន្យា"

សេចក្តីជូនដំណឹង÷ខ្ញុំបាទមេធាវី កេតចាន់ ម៉ានីន អត្តលេខ ៦២៧ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យនៅក្រុមមេធាវី ចាន់វិចិត្រ ស្ថិតនៅអាគារលេខ ១១A ជាន់ទី០២ ផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិ ឱ្យអតិថិជន ...។

ជម្រាបជូន ក្រុមហ៊ុន យិន យីវេនឈ័រ ខូអិលធីឌី ដែលមានអាសយដ្ឋានលេខ៣ ទន្លេមេគង្គ ខណ្ឌជ្រោយយចង្វារ រាជធានីភ្នំពេញ ។
ការជូនដំណឹងរំលាយកិច្ចព្រមព្រៀង ទិញលក់ វីឡាស្តាវ័នខុនដូ និងសុំឱ្យប្រគល់ប្រាក់ចំនួន ៦១.៤៧៨.៨$(ប្រាំមួយមុឺនមួយពាន់បួនរយចិនសិបប្រាំបីក្បៀសប្រាំបីដុល្លារអាមេរិក) និងសំណងជម្ងឺចិត្តជាទឹកប្រាក់ចំនួន ១០០០០$(មួយមុឺនដុល្លា) នេះមកឱ្យអតិថិជន.. យ៉ាងយូរត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ ។


យោងតាមកិច្ចព្រមព្រៀងទិញលក់ ឡាវីស្តាវ័នខុនដូ ចុះថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២១ .លិខិតជូនដំណឹងស្ដីពីការប្រគល់ផ្ទះរបស់គម្រោង ឡាវីស្តាវ័ន ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។ លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ៍របស់ឈ្មោះ...(អតិថិជន)ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ ។
សូមជម្រាបជូន លោក/លោកស្រីតំណាងក្រុមហ៊ុនយីវេនឈ័រ ខូអិលធីឌី ទទួលជ្រាបថា កូនប្ដីខ្ញុំបាទ ..បានចុះកិច្ចព្រមព្រៀងទិញលក់ឡាវីស្តាវ័នខុនដូចំនួន ០១ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ជាមួយក្រុមហ៊ុន និងបានបង់ប្រាក់ចំនួន ៣១៧៩២.៧$(បីមុឺមួយពាន់ប្រាំពីរយកៅសិប្រាំបួនក្បៀសប្រាំពីដុល្លាអាមេរិក) ជាប្រាក់៣០% នៅដំណាក់កាលដំបូង និងបានបង់ប្រាក់ថ្លៃទិញលក់ជាប្រចាំខែចំនួន ១.០៦០$(មួយពាន់ហុកសិបដុល្លា)ក្នុងមួយខែ អស់រយៈពេល ២៨ ខែ ស្មើនឹងប្រាក់ចំនួន ២៩.៦៨០$(ពីរមុឺនប្រាំបួនពាន់ប្រាំមួយរយប៉ែតសិបដុល្លា) សរុបមកកូនក្តីខ្ញុំបានបង់ប្រាក់ ចំនួន៦១.៤៧៨.៨$(ប្រាំមួយមុឺនមួយពាន់បួនរយចិនសិបប្រាំបីក្បៀសប្រាំបីដុល្លាអាមេរិក) ទៅក្រុមហ៊ុន។
ប៉ុន្តែខាងក្រុមហ៊ុនមិនបានសាងសង់សំណង់ ខុនដូជូនឲ្យទាន់ពេលវេលានោះទេ ដោយនៅក្នុងខ្លឹមសារកិច្ចព្រមព្រៀងក្រុមហ៊ុនត្រូវប្រគល់ផ្ទះ ដែលត្រូវសាងសង់រួចរាល់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ហើយសព្វថ្ងៃនេះកូនក្តីខ្ញុំបានពុំទាន់ ទទួលបានផ្ទះ ដើម្បីចូលទៅរស់នៅនោះទេ ។លើសពីនេះទៅទៀតក្រុមហ៊ុនបានធ្វើការជូនដំណឹងអំពីការពន្យារ ពេលប្រគល់ផ្ទះ លក់ទៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤  ដោយឯកឯងមានការព្រមព្រៀងពីកូនក្តីខ្ញុំ (អតិថិជន)ដែលជាភាគីអ្នកទិញ ។
ដូច្នេះកូនក្តីខ្ញុំ បាទសូមរំលាយកិច្ចសន្យាខាងលើនេះ ដោយមូលហេតុ សកម្មភាពរបស់ក្រុមហ៊ុនបានធ្វើឲ្យប៉ះពាល់ ខូចខាតប្រយោជន៍ និងពេលវេលាយ៉ាងធ្ងន់ធ្ងរដល់កូនក្តីខ្ញុំ ដូច្នេះខ្ញុំជាមេធាវីតំណាងដោយអាណត្តិឲ្យអតិថិជន   សូមជម្រាបទៅតំណាងក្រុមហ៊ុនយេនយីវេនធ័រខូអិលធីឌីដើម្បីរំលាយកិច្ចព្រមព្រៀងទិញលក់ឡាវីស្តាវ័នខុនដូ ដែលបានចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ និងសូមឱ្យប្រគល់ប្រាក់ដែលបានបង់ រួមទាំងសំណងជំងឺចិត្ត មកឱ្យកូនក្តីខ្ញុំបាទ យ៉ាងយូរត្រឹមថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២៤ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក/លោកស្រីតំណាងក្រុមហ៊ុន យិនយី វេនឈ័រ ខូអិលធីឌី ធ្វើការប្រគល់ប្រាក់ននិងសំណងជំងឺចិត្តនេះ មកឱ្យកូនក្តីខ្ញុំតាមខ្លឹមសារនៃការជូនដំណឹងខាងលើកុំបីអាក់ខានឡើយ ៕

Previous Post Next Post