ខេត្តតាកែវ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌របស់យើងរបស់យើងទទួលបាន បានឲ្យដឹងថាដីផ្ទៃបឹងអូរចំបក ដែលមានទីតាំងស្ថិតនៅក្នុងភូមិភូមិចក សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានលោកស្រីចាន់ ធីតា អភិបាលក្រុងដូនកែវ ចាក់ដីរំលោភយកផ្ទៃដីបឹង សង់របងថ្ម នឹងដាំដើមឈើ ដោយសំអាងលើ ទីតាំងរបស់គាត់នៅក្បែរនោះមានប្លង់រឹង ឬអាចនិយាយបានថា នេះជាល្បិចកន្ទេលធំបន្លំដេក។
ប្រភពបានឲ្យដឹងថា ប្រជាពលរដ្ឋធម្មតា ដែលរស់នៅក្បែរៗទីតាំងនោះ មិនមានអ្នកណាហ៊ាន ធ្វើសកម្មភាព ចាក់ដីរំលោភយកផ្ទៃដីបឹងនេះដូចលោកស្រី ចាន់ ធីតា អភិបាលរងក្រុងដូនកែវនោះឡើយ ព្រោះថាបឹងនេះជាបឹងសារធារណៈរបស់រដ្ឋ ហើយបឹងនេះមានអាយុកាលយូលង់ណាស់មកហើយ ដូច្នេះប្រជាពលរដ្ឋនាំគ្នាថែរក្សាទុក ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់។យោងតាមអនុក្រឹត្យ៩៨ អនប្រ.បក ចុះថ្ងៃ២៤ខែកក្កដាឆ្នាំ២០១៥ ស្តីពីគ្រប់គ្រងអាងទន្លេររបស់រាជរដ្ឋាភិបាលកម្ពុជា នៅត្រង់មាត្រា៨ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ដូចតទៅ៖បឹងបួ ចម្ងាយ៥០មែ៉ត្រ គិតត្រឹមពីក្រិតកម្ពស់ទឹកអតិបរិមា ដែលបានតម្តល់នៅក្នុងអាងទឹក ហើយទីតាំងដែលអ្នកស្រី ចាន់ ធីតា កំពុងតែធ្វើការ ចាក់ដី សង់របងថ្ម និងដាំដើមឈើនោះ គឺបានកំពុងរំលោភនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្បាស់ក្រឡែតតែម្តង។ជុំវិញនឹងករណីនោះដែរ អង្កភាពសារព័ត៌មានយើងបានធ្វើទំនាក់ទំនងទៅលោកស្រី ចាន់ ធីតា អភិបាលរងក្រុងដូនកែវ ដែលជាម្ចាស់ទីតាំងដីនោះ ដើម្បីសុំការបំភ្លឺ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ តាមរយៈលេខទូរស័ព្ទ ប៉ុន្តែមិនមានអ្នកទទួល។ជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះសុំសំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យទីតាំងនោះផង ដើម្បីកុំឲ្យ ផ្ទៃបឹងអូរចំបក ដែលជាបឹងសាធារណៈរបស់រដ្ឋ រលាយហិនហោចក្នុងពេលដ៏ខ្លីខាងមុខ ដោយបុគ្គលមួយចំនួនតូចនេះ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !







