កំពង់ឆ្នាំង៖ បុគ្គលិកអគ្គីសនីម្នាក់បានឡើងបង្គោលភ្លើង ដើម្បីដោះខ្សែភ្លើងចេញ (រំកិលបង្គោលចេញ )តែសង្ស័យខុសបច្ចេកទេស បណ្តាលឲ្យឆក់ ទើនៅផ្ទៃខាងលើបង្គោលភ្លើង បណ្តាលឲ្យស្លា-ប់បាត់បង់ជីវិត្តខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះឡើងទៅលើបង្គោលភ្លើង ដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញ កុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់ ពេលនោះជនរងគ្រោះបានឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើង បណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់មាត់ឈឹងនៅលើបង្គោល ពេលនោះក្រុមការងារខាងអគ្គិសនីឃើញដូច្នេះ! បាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដី រួចបានលើកជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពេលទៅដល់មន្ទីរពេទ្យជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ប្រភពសមត្ថកិច្ចមូលដ្ឋានឲ្យដឹងដែរថា៖ ជនរងគ្រោះមានឈ្មោះ សុខ តេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាក្រុមការងារ អគ្គិសនីខេត្តកំពង់ឆ្នាំង រស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្រោយពីកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុនិងពិនិត្យរួចរាល់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕




