ខេត្តកណ្ដាល÷ នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋឈ្មោះ គៀត ពិសិដ្ឋ ម្ចាស់ភោជនីយដ្ឋានដែរឈ្មោះអនុស្សាវរីយ៍ព្រែកជ្រៅ ដែលមានទីតាំងស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បាននិយាយថាលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ទទួលបន្ទុកបរិដ្ឋាន នឹងឃុំកំពង់អុស មិនខ្វលពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ថែមទាំងនឹងកំពុងតែបន្តរចាក់សំរាម និងដុតសំរាមទាំងថ្ងៃទាំងយប់ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅជិតនោះនិងកូនតូចៗ របស់គាត់ មិនតែប៉ុណ្ណោះបានធ្វើឲ្យប៉ះពាល់ដល់មុខរបររកស៊ីប្រចាំថ្ងៃរបស់គាត់ជាខ្លាំង។
លោក គៀត ពិសិដ្ឋ បានបន្តទៀតថាដោយទ្រាំនឹងខ្លិនស្អុយចេញពីរការចាក់សំរាម និងផ្សែងហុយចេញពីរកាដុតសម្រាបទាំងថ្ងៃទាំងយប់មិនបាន គាត់ត្រូវបង្ខំចិត្តបិទទ្វារភោជនីយដ្ឋាន ព្រោះមិនអាចទទួលភ្ញៀវបាននោះទេ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះគាត់កំពុងតែជួបការខ្វះខាតជីវភាព រកតែប្រាក់បង់ធនាគារក៏លែងបានទៀតផង ដោយសារតែក្រុមហ៊ុនសំរាមមួយនេះ បានលើកយកមកដាក់និងជិតភោជនីដ្ឋានរបស់គាត់អស់រយៈពេលជាច្រើនខែមកហើយ និងពុំមានដំណោះស្រាយនោះទេ គ្រួសាររបស់គាត់ត្រូវបង្ខំចិត្តដឹកអីវ៉ាន់ខ្លះ លក់តាមរទេះ ដឹកដើរលក់តាមកន្លែងផ្សេងដើម្បីតែជីវភាពប្រចាំថ្ងៃ។សូមរំលឹកផងដែរថា ក្រោយពីមានការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកជាច្រើននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ជុំវិញករណីក្រុមហ៊ុនសំរាមបរិស្ថានភូមិយើង ដែលគេស្គាល់ថាជារបស់លោកអភិបាលរងស្រុកពញាឮ លោក ហេង គឹមហៀង ដែរបានធ្វើការផ្លាស់ប្ដូរពីទីតាំងចាស់ នៅភូមិស្រះពោធិ៍ ឃុំផ្សារដែក បានចាក់សំរាមហ៊ារហូរ ដល់របងផ្ទះប្រជាពលរដ្ឋម្តងរួចមកហើយ និងមានការតវ៉ាក្នុងខែតុលា ឆ្នាំ២០២២ ហើយបានប្រមូលក្រុមហ៊ុនសំរាមទាំងនេះ មកដាក់នៅក្នុងដីរបស់ក្រុមហ៊ុន ដែលស្ថិតនៅក្នុង រមណីយដ្ឋានរាជនីវង្វែក ភូមិពាមជំនីក ឃុំវិហាហ្លួង វិញម្តង ។ប៉ុន្តែនៅតែធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដដែល ហើយត្រូវបានប្រជាពលរដ្ឋ នាំគ្នាផ្តិមេដៃដាក់ពាក្យប្ដឹងទៅកាន់សាលាស្រុកពញាឮ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ តែការដោះស្រាយមិនទទួលបានលទ្ធផលនោះទេ ហើយក្រុមហ៊ុនរបស់លោកអភិបាលរងរូបនោះនៅតែបន្តចាក់សំរាម នៅទីតាំងខាងលើដដែល។បន្ទាប់ពីមានកាចុះផ្សាយព័តមានជាច្រើងនៅក្នុងស្រុក ត្រូវបានលោកអភិបាលនៃគណៈអភិបាលស្រុកលោក ថន សុវណ្ណា បានចេញសេចក្តីប្រកាស និងសន្យាជាមួយនឹងប្រជាពលរដ្ឋ ដោយសុំពេលនៅត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ គឺធ្វើការផ្លាស់ទីលានចាក់សំរាមមួយនេះទៅកាន់ភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ដែលមានផ្ទៃដីទំហំ៥៣ហិចតា សំរាប់ធ្វើទីលានសំរាម ។ តើជាក់ស្ដែងគិតមកត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ គឺពុំឃើញមានការផ្លាស់ប្ដូរណានោះទេ ដោយឡែកក្រុមហ៊ុនចាក់សំរាមមួយនេះនៅតែបន្តដឹកសំរាមចូល និងធ្វើការដុតទាំងថ្ងៃ ទាំងយប់ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតទីតាំងសំរាមមួយនេះ ពិបាកក្នុងការរស់នៅហូបចុកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពក្មេងតូចៗជាច្រើន.។ជុំវិញការលើកឡើងខាងលើនេះអង្គភាពយើងពុំអាចសុំការបំភ្លឺពីលោកអភិបាលស្រុក ថន សុវណ្ណា បាននោះទេ ខណៈដែលទាក់ទងទៅ លោកកំពុងតែជាប់ប្រជុំ ដោយមិនអស់ចិត្ត ក្រុមកាងារយើងធ្វើការទំនាក់ទំនងបន្ថែម តាមប្រព័ន្ធតេលេក្រាម គ្រាន់តែចូលមើលហើយក៏មិនឆ្លើយតបអ្វីនោះទេ ។ដោយឡែក លោក ហេង គឹមហៀង អភិបាលរងស្រុកពញ្ញាឮ ទទួលបន្ទុកបរិស្ថានឃុំកំពង់អុស មិនអាចសុំការបំភ្លឺបាននោះទេ ទូរសព្ទតេចូលពុំមានអ្នកទទួល រីឯប្រព័ន្ធតេឡេក្រាមគ្រាន់តែចូលមើលហើយ មិនមានការឆ្លើយតបនោះដែរ។ប្រជាពលរដ្ឋជាច្រើន បានស្នើសុំទៅកាន់ឯកឧត្តម អ៊ៀង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាជួយពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋផង៕ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
















